ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តកំពុងបើកបត់បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

 

  ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូជ្រុលទៅបុករថយន្តបើកបត់ចំពាក់កណ្តាលចចំហៀងខាងឆ្វេងពេញទំហឹង​ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ អុីញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបធ្វើិម្មករសំណង់ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកចេញពីផ្លូវបេតុងទិសដៅពីកើតទៅលិចរួចបត់ស្តាំឡើងទៅផ្លូវចោមចៅវិញ ខណះពេលបត់ក្បាលបានពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1LS-9237 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏អក្សហ្សឺជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងនៃរថយន្តមិនស្គាល់ម៉ាកយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកនឹងផ្លូវស្លាប់ភ្លាមៗ​ ចំណែកឯម្ចាស់រថយន្តចុះមកមើលមួយភ្លែតហើយក៏ឡើងលើរថយន្តវិញបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ចំណែកឯរថយន្តសមត្ថកិច្ចនិងធ្វើការតាមស្រាវជ្រាវនៅពេលក្រោយ។រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖