ខេត្តកណ្តាល÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត សណ្ដោងនិងម៉ូតូ បណ្តាលឱ្យរបួសបុរស១នាក់, ខូចខាតម៉ូតូ ១គ្រឿង និងរថយន្តសណ្ដោងបើករត់គេច ១ គ្រឿងនៅថ្ងៃអង្គារ ១៣រោចខែ ទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៦វេលាម៉ោង៤និ៣០នាទីព្រឹកនៅលើផ្លូវជាតិលេ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ ចំណុចភូមិគគីរ
ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលេីមានម៉ូតូ ១ គ្រឿងម៉ាក HOND SCOOPY សេរី២០១៤ ពណ៌ ប្រផេះពាក់ផ្លាកលេខ1JK- 7891 ក្នុងទិសដៅ ពីភ្នំពេញទៅអ្នកលឿង បើកបរដោយឈ្មោះ លី ផល្លា ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ខេត្តកំពង់ចាម មកស្នាក់នៅភូមិមិនស្គាល់ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួស)។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយរថយន្តសណ្ដោង១គ្រឿងមិនស្គាល់ម៉ាកមិនចាំផ្លាកលេខ ដោយអ្នកបើកបរបើករត់គេចខ្លួនបាត់,មិនស្គាល់អត្តសញ្ញាណ (បើកបររថយន្តសណ្ដោងរត់គេចខ្លួនមុនពេលសមត្ថកិច្ចមកដល់កន្លែងកើត) ហើយកម្លាំងប៉ុស្តិ៍គគីរ និងផ្នែកជំនាញចរាចរណ៍ផ្លូវគោកកំពុងបន្តស្រាវជ្រាវ និងឆេកកាមមេរ៉ាសុវត្ថិភាព ។
អ្នកបើកបរម៉ូតូត្រូវបានប្រជាពលរដ្ឋ បញ្ជូនមកមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ។ ចំណែកម៉តូ១គ្រឿងខូចខាតត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ នាំយកមករក្សាទុក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច