ខេត្តបន្ទាយមានជ័យ÷ ឈ្មួញគ្មានបេះដូងជាខ្មែរ នៅតែបន្តឃុបឃិតជាមួយឈ្មួញថៃ លួចលាក់នាំចូលសាច់បង្កកខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជា។ ជាក់ស្ដែងកម្លាំងយោធា ស្ទាក់ចាប់បានសាច់បង្កក១០០កេសទាំងព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០០២៦នេះ។
មន្ត្រីយោធាបានឲ្យដឹងនៅព្រឹកថ្ងៃ អង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៦នេះថា នៅវេលាម៉ោង ០៥និង៥០នាទីព្រឹក កម្លាំងវរសេនាតូចលេខ៥១១ ចំនួន ៧ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ញ៉ែម សុភក្រ្ត មេបញ្ជាការង កងអនុសេនាធំទី១ សហការជាមួយ កម្លាំងវរការពារព្រំដែនគោក៨១៥ ចំនួន ៤ នាក់ ធ្វើការពួនស្ទាក់ចំណុចសង្ស័យតាមខ្សែបន្ទាត់ព្រំដែន ចាប់បាន÷
– ប្រភេទសាច់បង្កក ចំនួន ១០០ កេស
– រទេះអូស ចំនួន ១ គ្រឿង
ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រង់ចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យ។
ប្រភេទសាច់បង្កកនិងរទេះអូសនេះត្រូវបានប្រគល់ជូន កងរាជអាវុធហត្ថស្រុកម៉ាឡៃដោះស្រាយបន្តតាមនីតិវិធី។
ប្រជាពលរដ្ឋក៏ដូចជាកម្លាំងប្រដាប់អាវុធទទួចអង្វរឲ្យក្រុមឈ្មួញបញ្ឈប់សកម្មភាពបំពានច្បាប់ និងយល់ដល់បេះដូងកងទ័ព ដែលបានពលីកម្មសព្វបែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ជាងនេះទៅទៀតក៏សូមឲ្យសមត្ថកិច្ចជំនាញនានា ចាត់វិធានការឲ្យបានតឹងរុឹងបំផុត ជាពិសេសខាងតុលាការ។
ករណីនេះផងដែរក៏សូមឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកមេខ្យល់នាំទំនិញខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច