ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចខ្សែរ ភ្លេីង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ធ្វេីការ ឃាត់ខ្លួនកទៅចាត់ការតាមនីតិវិធី ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីធ្វេីឡេីងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅភូមិ តាងួន១ សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ:ឈ្មោះ ពុត ស្រីណុច ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈចាប់យករួមមាន: រណារអាដែក ចំនួន២, កង់អគ្គីសនី ពណ៌ស, ខ្សែរភ្លើងចំនួន៣ខ្សែក្នុង១ខ្សែ ប្រវែង ៩ម៉ែត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច