ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Rangrover មួយគ្រឿងឡើងកាត់ទទឹងផ្លូវរួចបួងចង្កូតបត់ក៏ជ្រុលទៅបុករថយន្តធុនធំកំពុងធ្វើដំណើរផ្លូវត្រង់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើមហាវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកRang Rover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-6030 ធ្វើដំណើរចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងឆ្លងកាត់ទទឹងផ្លូវរួចបួងចង្កូតបត់ឆ្វេង ក៏ជ្រុលទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3B-4898 បើកបរដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់តាមបណ្តោយផ្លូវចោមចៅ ទិសដៅពីកើតទៅលិច ចំកាងចំហៀងខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះរថយន្តធុនធំក៏បន្តល្បឿនបើកទៅមុខតែត្រូវសមត្ថកិច្ចតាមឃាត់បានមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច