ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហានេះថា អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ , លោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៦ នៅវេលាម៉ោង០១:២៥នាទី (យប់រំលងអាធ្រាត្រ) កម្លាំងអធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចារ ចុះបង្ក្រាបករណីរក្សារទុក, ជួញដូរ និងប្រើប្រាស់សារធាតុញៀនបាន ០១ ករណី ដែលមានចំនួន ០២ទីតាំង
*ទីតាំងទី១: នៅចំណុចក្នុងភូមិចន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តុន ប៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (រក្សាទុក ជួញដូរ និងប្រើប្រាស់)
វត្ថុតាងរួមមាន :
– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់។ – ទូរស័ព្ទដៃ ០១គ្រឿង
– ម៉ូតូ ០១គ្រឿង
*ទីតាំងទី០២: នៅចំណុចក្នុងរោងលើខ្នងប្រឡាយ ស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ :
១-ឈ្មោះ គុប ភក្ដី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់)។
២- ឈ្មោះ តូច សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ប្រើប្រាស់)។
៣- ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ(មិនពិតប្រាកដ ) រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់)។
៤- ឈ្មោះ អ៊ុក ភាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ប្រើប្រាស់)។
វត្ថុតាងរួមមាន :
– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
– ទូរស័ព្ទដៃ០២គ្រឿង
– ជញ្ជីងថ្លឹងថ្នាំ០១
– ម៉ូតូ០២គ្រឿង
– ថង់សម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញស្រុកព្រៃកប្បាស កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច