ភ្នំណេញ៖ជនសង្ស័ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចក្រោយពួកគេបានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឌុបគ្នាបានធ្វើសកម្មភាពមកលួចកេះត្រីសាមុន ពីលើដំបូលម៉ូតូកង់បីរបស់ក្រុមហ៊ុនកាពីតូល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ យប់ថ្ងៃទី ១៩ខែសីហាឆ្នាំ២០២៦ ចំណុចស្តុបសំណង( 12 )តាមបណ្ដោយផ្លូវ១៨២ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូកង់បី១គ្រឿងដែលមានបិតស្លាករបស់ក្រុមហ៊ុនកាពីតូល លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានឈប់រងចាំភ្លើងស្តុប ពេលនោះស្រាប់តែមានជនសង្ស័យខាងលើ២នាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកបើកមកឈប់ក្បែហើយជនសង្ស័យម្នាក់បានឡើងតាមជណ្តើរម៉ូតូកង់បីនោះទៅលើដំបូលធ្វើសកម្មភាពលួចយកកេះត្រីសាម៉ុន ហើយបំរ៉ុងជិះគេចខ្លួន តែប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញក៏នាំគ្នាស្រែកថាចោរៗហើយដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចំណែកម្នាក់ទៀតជិះគេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលដ្ឋបាលទឹកល្អក់ទី៣ ដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច