ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់​ របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងបត់ឆ្លងផ្លូវ​ ស្របពេលមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាប៊ីតធ្វើដំណើរមកត្រង់បុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូហុងដាធុំឌ្រីមស្លាប់ភ្លាមៗចំណែកភាគីម៉ូតូ១គ្រឿងទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងការពារវេលាម៉ោង ១១:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះនរោត្តម​ ក្នុងសង្កាត់បឹងរាំង​ខណ្ឌដូននពេញ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1LV-4000​ ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង​ លុះពេលជិះមកដល់ត្រង់ចំណុចស្តុប​ចតុមុខក៏បានបត់ឆ្វេងឆ្ពោះទៅផ្លូវ២១៤ ខណៈពេលកំពុងតែជិះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដា ប៊ីត ពាក់ផ្លាកលេខភ្នំពេញ 1MF-0121 ជិះដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូងក្និងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីម្ចាស់ម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗ​ ចំណែកឯភាគីម្ចាស់ម៉ូតូហុងដាប៊ីតរងរបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយចំណែកសព​ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖