ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUSក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្រាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១:៣៥នាទី ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota Prius មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2BT-2084 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខសំណាងល្អមិនមាននាក់រងរបួសធ្ងន់ធ្ងរ ចំណែកតៃកុងក៏បានចេញពីកន្លែងកើតហេតុផងដែរ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំ ដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច