ភ្នំពេញ÷ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤:៣០នាទី (ទៀបភ្លឺ) កម្លាំងល្បាត នៃអធិការដ្ឋានបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងបទល្មើស :(ប៉ុនប៉ងលួច ) ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ២៤៥ កែងផ្លូវលេខ២២០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលេី ឈ្មោះ ឈុន រដ្ឋា ហៅ(រដ្ឋា) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
វត្ថុតាំងចាប់យកមាន :
– ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន ០១ដេីម
– ដែកខ្សៀ ០១ ដេីម
– បំពង់កែច្នៃសម្រាប់ជក់គ្រឿងញៀន ០១
– ដែកកេះ ចំនួន០១
– ម៉ូតូ០១គ្រឿង ម៉ាក Honda Scoopy-i ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1FD-5295 ចាប់យកពីជនសង្ស័យខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការសាកសួរបន្ត និងចាត់វិធានការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច