ភ្នំពេញ÷មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថានៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង០៤:១៥ នាទីទៀបភ្លឺ កម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវលេខ ២៥៥ ក្រុម១៤ ភូមិ០៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ ២៥១ ផ្ទះលេខ ៤៤ ក្រុម ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបានបន្ថែមថា ជនសង្ស័យឈ្មោះ សុខ ស៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ (មានសារធាតុញៀន)
*វត្ថុតាំងចាប់យក-ទូរសព្ទ IPhone 17 Promak ពណ៌ទឹកក្រូចចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ចាប់យកពីជនសង្ស័យខាងលើ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុនណា កែវកន្និថា ភេទស្រី អាយុ ៣០ ឆ្នាំ មុនរបរ បុគ្គលិកណាហ្គាវើល ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលេខ២៥១ ក្រុម៤៣ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច