ខេត្តពោធិ៍សាត់ ៖ រយៈពេល៤ថ្ងៃ ខែសីហា ឆ្នាំ២០២៦ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្ទួនៗគ្នាចំនួន០៣ករណី ធ្វើមនុស្សចំនួន៥នាក់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ជាក់ស្ដែងកាលពីកណ្ដាលថ្ងៃត្រង់ម្សិមិញ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១+៣២ ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក TOYOTA អាល់ផាត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2CK 3307 ឈ្មោះ ចាត់ វិទូ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកជិះម៉ូតូឌុបគ្នាម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម ពាក់ស្លាក ពោធិសាត់ 1Q 2307 ពីក្រោយពេញទំហឹង បន្តឲ្យស្រ្តីជាម្ដាយ និងកូនស្រីបាត់បង់ជីវិតភ្លាមៗ យ៉ាងរន្ធត់ មូលហេតុ កត្តាល្បឿនលឿន ។
ប្រភពបន្តថា នៅយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៧+២០៨ ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1N 5760 ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរេចង្កូតទៅដើមឈើ និងជើងសសរថ្ម បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង មូលហេតុ បើកបរដោយស្ថានភាពស្រវឹង ។
ប្រភពរំលឹកដែរថា កាលពីព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៨ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រវាងអ្នកបើកបររថយន្តម៉ាក TOYOTA អាល់ផាត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 4676(គេចខ្លួន)ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាក ពោធិសាត់ 1Q 1819 ឆ្លងផ្លូវត្បូងទៅជើងពេញទំហឹង បណ្ដាលឲ្យពីនាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ និងរងកាខូចខាតបាក់បង្កានដៃលូចំនួន០៣ដៀមផងដែរ មូលហេតុ កត្តាល្បឿនលឿន ។
បច្ចុប្បន្ន វត្ថុតាង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក យកទៅរក្សាដើម្បីបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច