ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់លើកញ្ចក់រថយន្ត

ចែករំលែក៖

 

ភ្នំពេញ÷នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកដុំថ្មគប់លើកញ្ចក់រថយន្ត។ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:១៣នាទី ។ 

ជនសង្ស័យឈ្មោះ សេង គឹមឡេង ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

        

សម្ភារៈខូចខាត៖ ស្រាំកញ្ចក់ចំហៀងខាងឆ្វេង និងកំពិតទ្វារថយន្ត។  សម្ភារៈដកហូតរួមមាន៖ ដុំថ្ម ចំនួន០១ដុំ, កាំបិតបុ័ងតោ ចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖