ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកRang rover មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយរថយន្តBYD រុញទៅបុកកិនពីលើម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង58P ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តម៉ាក BYDមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BR- 9148 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង 58P ទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនិងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាប៊ីត ពាក់ផ្លាកលេខ ភ្នំពេញ 1HD-0068 ជិះដោយយុវជនម្នាក់ ខណះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បង្អង់ល្បឿនអោយរថយន្តធន់ធំ១គ្រឿងមិនស្គាល់ម៉ាក បត់ឆ្លងនៅពីមុខ ភ្លាមនោះស្រាប់ តែគេឃើញមានរថយន្តបង្កម៉ាកRang rover ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-1698 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយរថយន្ត BYDពេញទំហឹងរុញទៅបុកផ្ទប់ពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាប៊ីតរួចកិនពីលើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង សួរនាំ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរក្រុងឲ្យចុះមកវាស់វែងយករថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច