ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងដាក់ឡានមួយកន្លែងផ្អើលសមត្ថកិច្ចខេត្តកំពង់ចាមទាំងយប់

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអំំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ (ឆេះរោងដាក់សម្ភារៈឡាន) ស្ថិតនៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យអធិការ ដឹកនាំកម្លាំង និងរថយន្តអគ្គីភ័យ ២គ្រឿង ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយ មានកម្លាំងប៉ុស្តិ៍ និងប្រជាការពារជាជំនួយ ។

បន្ទាប់ពីមានកិច្ចអន្តរាគមន៍ អគ្គីភ័យត្រូវបានរលត់ ១០០% នៅវេលាម៉ោង ២១:២០នាទី ដោយកម្លាំងជំនាញនៃអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់អោយរលត់ ករណីនេះប្រើប្រាស់ឡានទឹកបាញ់ពន្លត់ចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ ស៊ឺទែន។

 អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្ដាលឱ្យខូចខាតរោងដាក់សម្ភារៈគ្រឿងឡាន ទំហំ ៥x៥ម៉ែត្រ ស័ង្កសីប្រក់ដែក។ ម្ចាស់រោងដាក់សម្ភារៈ ឈ្មោះ ម៉ន សម្បត្តិ ភេទប្រុស អាយុ ៦៧ឆ្នាំ ។

• មូលហេតុ : ឆ្លងចរន្តអគ្គិសនី។

     

ករណីនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះអ្នកជិតខាង និង មិនបណ្ដាលឱ្យរបួសដល់មនុស្សសត្វនោះឡើយ៕


ចែករំលែក៖