ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោល បង្រ្កាបមុខសញ្ញា៤ នាក់ ក្នុង ០២ករណីផ្សេងគ្នា ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយ លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។

-ករណីទី១៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី នៅចំណុចក្រុមទី១៤ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷

 ១.ឈ្មោះ ភាន់ សុភិន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅក្រុមទី១២ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង និង២.ឈ្មោះ ឈឹម ង៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ២គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ បាត់ដំបង 1AV-4731។

ករណីទី២៖ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣០នាទី នៅចំណុចក្រុមទី១១ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល កម្លាំងអន្តរាគមន៍សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ បានចុះត្រួតពិនិត្យ និងបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សុំ វុទ្ធី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និង២.ឈ្មោះ សុំ វ៉ើន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-0180 ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាងពាក់ព័ន្ធទាំងពីរករណី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕


ចែករំលែក៖