ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តtoyota prius បើកបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតសង្ស័យស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖  រថយន្តtoyota prius មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសង្ស័យស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ង២២និ៣៦នាទីយប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេញមានរថយន្តម៉ាកtoyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BV-2557 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតទៅបុកនិងបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងហើយដែលអ្នកបើកបរមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្តទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ចំណែករថយន្តសម្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕  ដោយ៖ សីហា សែនសុខ


ចែករំលែក៖