ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Prius បើកគេចពីម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងរួចបន្តទៅបុកម៉ូតូដឹកអីវ៉ាន់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ  ៖​ បុរសម្នាក់បានបើករថយន្តម៉ាក TOYOTA PRIUSមួយគ្រឿងបួងចង្កូតគេចពីម៉ូតូជ្រុលទៅបុករថយន្តម៉ាក LEXUS NX200t ហើយបន្តទៅបុកនិងម៉ូតូដឹកអីវ៉ាន់១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង ១០:១៥នាទីយប់ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកTOYOTA PRIUS មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2J-1087 ធ្វើដំណើតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូ១គ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុករថយន្តម៉ាកLEXUS NX200t ពណ៌សពាក់ ផ្លាក លេខ ភ្នំពេញ 2AY-8099 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជើងចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្ត TOYOTA PRIUSរ៉េចង្កូតទៅបុកម៉ូតូដឹកអីវ៉ាន់ ១គ្រឿងទៀតរងការខូចខាតសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់​ ខណៈភាគីរថយន្ត TOYOTA PRIUS បានសងសំណង ទៅខាងម៉ូតូ HONDA SUPER CUP ចំនួន ៣២៥$ និងបានយករថយន្ត LEXUS NX200t ទៅជួសជុលឲ្យស្អាតឡេីងវិញ​ ដេីម្បីបញ្ចប់រឿងនៅទីតាំងកេីតហេតុ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖