ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលួចកាត់ខ្សែភ្លើងម្ចាស់ចំការមកទាន់ដេញប្រផាប់ចាប់ប្រភីងប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង១០ និង១០នាទី នៅចំណុចចំការខាងលិច ភូមិសួសនៃ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចកាត់ខ្សែភ្លើងមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ សួន សូឃា ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង បានធ្វើសកម្មភាពយកកន្ត្រៃទៅកាត់ខ្សែភ្លើង ដែលជនរងគ្រោះបានតចូលទៅក្នុងចំការទុកសម្រាប់ប្រើប្រាស់។ 

ក្នុងពេលជនសង្ស័យខាងលើកំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនៅក្នុងចំការខាងលើ ស្រាប់តែម្ចាស់ចំការបានមកទាន់ ហើយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវម្ចាស់ចំការជិះម៉ូតូដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវលំក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ។ ជនរង គ្រោះដែលជាម្ចាស់ចំការ ឈ្មោះ ហឿន យូសៀន ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ 

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យកកន្ត្រៃទៅលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបាន: ខ្សែភ្លើងចំនួន០២ដុំ,កន្ត្រៃ០១ដើម,ទូរស័ព្ទ០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ។

ករណីខាងលើជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕.


ចែករំលែក៖