ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ២លើក ចេញមកវិញបន្តធ្វើសកម្មភាពឆក់២ករណីត្រូវបានបង្រ្កាបដើម្បីចាត់ការតាមនីតិវិធី

ចែករំលែក៖

ភ្នំពេញ÷ករណី អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប )ចំនួន២ ករណី 

ត្រូវបានបង្ក្រាប។

ករណីទី១  អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប)កាលពីថ្ងៃទី ២៤ ខែ សីហាឆ្នាំ២០២៦ វេលាម៉ោង១៥÷៣០នាទី ស្ថិតនៅចំណុចនាគបាញ់ទឺក ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីទី២  អំពើលួចមាន ស្ថានទម្ងន់ទោសដោយ 

សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) នៅក្នុងអំឡុង ខែសីហាឆ្នាំ២០២៦នៅត្រង់ ចំណុចខណ្ឌបឹងកេងកងក្បែរ ផ្សារអូឡាំពិក សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពេជ្រ ប៉ារីស  ហៅ ឆេង ពេជ្រ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២៦ ដោយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលេ៣៧២ ខាងក្រាយសាលាជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាងខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរដើម្បីអនុវត្ត តាមនីតិវិធី៕

 


ចែករំលែក៖