ភ្នំពេញ ៖ បុរសម្នាក់សង្ស័យភ្លើងប្រចណ្ឌបានសម្លាប់នារីជាសង្សារនៅលេីខុនដូរមួយកន្លែងរួចធ្វើអត្តឃាតលោត សម្លាប់ ខ្លួន ឯងតាមក្រោយ ពីជាន់ទី ១១ ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង០៨ យប់ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥២៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ ពួកគាត់កំពុងអង្គុយនិយាយគ្នាលេងនៅក្រោម ខុនដូ ប្រហែល ២០នាទីជាង ក្រោយមក ក៏ស្រាប់តែឮសម្លេងលាន់យ៉ាងខ្លាំង ដូចផ្ទុះកង់ឡាន ។ ស្របពេលនោះ ពលរដ្ឋនាំគ្នាងាកមើល ក៏ប្រទះឃើញ បុរសម្នាក់ ពាក់អាវយឺតដៃខ្លី ខោខ្មៅជើងវែង មានសភាពផ្គាប់មុខ ដេកស្លាប់លើថ្លុកឈាម បង្កភ្ញាក់ផ្អើលបន្តរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន រួមមន្ត្រី ជំនាញ កោសល្យវិច័យ ហ៊ុមព័ទ្ធខ្សែ រួចត្រួតពិនិត្យសាកសព និងបានរកឃើញថា សាកសពនារីខាងលើ ស្លាប់ដោយសារ ថប់ដង្ហើម (ច្របាច់ក៎) រួចសមត្ថកិច្ច ក៏ធ្វើលិខិតប្រគល់ជូនគ្រួសារសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច