ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តកណ្ដាល÷កម្លាំងនគរបាលបង្ក្រាបករណីចាត់ចែង​ សម្រួលឱ្យប្រេីប្រាស់​ រក្សាទុកនិងប្រេីប្រាស់​ដោយខុស ច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ទៅលើគ្រួសារមួយដែលមានសមាជិក៣ នាក់ពាក់ព័ន្ធនិងគ្រឿងញៀនទាំងអស់គ្នា។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៣០ នាទី​ ផ្ទះជនសង្ស័យឈ្មោះ​ ទូច​ ផល្លី​ ហៅតុញ​ ស្ថិតនៅភូមិអង្គសំណាង​ ឃុំពេីក​ ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យបានចំនួន៣នាក់។ 

ជនសង្ស័យចំនួន០៣នាក់ មានសារធាតុញៀនក្នុងទឹកនោម​(+)១-ឈ្មោះ ទូច​ ផល្លី ហៅតុញ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិអង្គសំណាង​ ឃុំពេីក ស្រុកអង្គស្នួល ជាអ្នកចាត់ចែង​ សម្រួល​ រក្សាទុក​ និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ ។ ២-ឈ្មោះ ឈិន​ វិចិត្រ​ ភេទប្រុស​ អាយុ ៣៣ឆ្នាំ​ ជន ជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិអង្គសំណាង​ ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល​ (ប្រេីប្រាស់ច្រេីនលេីក​ប្រហែល​៥ឆ្នាំ)និង៣-ឈ្មោះ​ ផល្លី​ ពិសិដ្ឋ​ ហៅតយ​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិនពិត ប្រាកដ​ រស់នៅភូមិអង្គសំណាង​ ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល​ (ប្រេីប្រាស់ច្រេីនលេីក​ប្រហែល​១ឆ្នាំ)ធ្លាប់ជាប់ពន្ធនាគារខេត្ត​កណ្ដាល​ ០១លេីក​ រយៈពេល​០៥ឆ្នាំ​ បទ​លួចមានស្ថានទម្ងន់ទោស(ឆក់)។ 

+វត្ថុតាងដកហូត

-ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ០១កញ្ចប់តូច​ ទម្ងន់០,២១ក្រាម។

-ទូរសព្ទដៃ០១គ្រឿង (ម៉ាកNokia ចុចពិល​ ពណ៌​ខៀវ)

-សម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖