ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារពិការទាំង២នាក់ប្តីប្រពន្ធអំពាវនាវ រកសប្បុរសជនជួយ

ចែករំលែក៖

ខេត្តកំពត៖ គួរឲ្យអាណោចអាធ័ម សម្រាប់គ្រួសារមួយដែលមើលទៅពិតជាក្ដុកក្ដួលដោយសារភាពពិការកំពុងរួមរឹត ជីវិតប្រៀបដូចជាត្រូវបណ្តាសាព្រហ្មលិខិត ដែលបង្កើតរូបគេមកហើយម្តេចឡើយមិនឱ្យវាសនាមកជាមួយផងដោយស្ត្រីជាប្រពន្ធពិការដៃតាំងពីកំណើតត្រូវបានបុរសម្នាក់មានចិត្តប្រតិព័ទ្ធស្នេហាបានស្ម័គ្រចិត្តធ្វើជា ប្តីដ៏ល្អ តែងជួយសម្រាលទុក្ខលំបាកប្រពន្ធគ្រប់ការងារទាំងអស់តែជាអកុសលជីវិត កម្មករសំណង់បានធ្លាក់ខ្លួនរងគ្រោះដោយសារចរន្តអគ្គិសនីឆក់ក៏ធ្លាក់ខ្លួនពិការដែរ ដោយត្រូវកាត់ដៃទាំង២ត្រឹមកំភួនដៃ ។

នាងប្រពន្ធដែលពិការដៃនិងជើងពី កំណើតឈ្មោះ ស៊ីវ វឌ្ឍនា អាយុ២៩ឆ្នាំ នៅភូមិអង្គសុភី ឃុំអង្គសុរភី ស្រុកកំពង់ ត្រាច ។ នាងបានព្រមព្រៀងរៀបការ ក្នុងឆ្នាំ២០១១ ជាមួយនឹងយុវជនឈ្មោះ ញឺម ហំ អាយុ២៧ឆ្នាំ នៅភូមិបុសញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ។

បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធមកនាងបានទៅរស់នៅខាងប្តី គឺនៅឃុំកូនសត្វដោយ បុរសជាប្តីចេញទៅធ្វើសំណង់នៅភ្នំពេញ តែជាអកុសលលោកធ្វើការលើកដែកប៉ះខ្សែកាបតង់ស្យុងខ្ពស់បណ្តាលឱ្យឆក់ស្ទើរស្លាប់ស្ទើររស់ រហូតដល់កាត់ដៃទាំងពីរ កាលពីចុងខែសីហា ឆ្នាំ២០១៦ កន្លងមក នេះ ។

ប្រការដែលកាន់តែលំបាកថែមទៀត នោះគឺម្តាយក្មេករបស់នាងដែលធ្លាប់ពឹងពាក់ជួយសម្រាលការងារជំនួសនាងជា ជនពិការនោះបានស្លាប់ចោលទៀតហើយដោយសារតែធ្លាក់ខ្លួនពិការទាំង២នាក់ប្តីប្រពន្ធបែបនេះ ។
ចំណែកស្ត្រីឈ្មោះ គង់ ណារ៉េត ជាម្តាយនាងពិការនិយាយថាកូនស្រីគាត់ពិការដៃជើងតាំងពីកំណើត និងបានរៀបចំទុកដាក់ឱ្យកូនមានប្តីនេះថា នឹងជួយចិញ្ចឹមគ្នីគ្នាទៅ ស្រាប់តែកូនប្រសាប្រុសត្រូវរងគ្រោះដោយខ្សែកាបអគ្គិសនីឆក់រហូតកាត់ដៃទាំងពីរទៀត ។

ស្ត្រីជាម្តាយនិយាយបន្តថា គាត់សព្វថ្ងៃ លក់នំបញ្ចុក រីឯប្តីរត់ម៉ូតូឌុបហើយបើពួក គេពិការបែបនេះតើអ្នកណាជួយបាន ។ ស្ត្រីជាម្តាយនិយាយថាបើមានទុក្ខលំបាកពេកបែបនេះមានតែអំពាវនាវដល់សប្បុរសជណជួយផង ព្រោះពេលនេះពួកគេមាន កូន២នាក់ហើយគឺកូនស្រីម្នាក់អាយុ៤ឆ្នាំ និងកូនប្រុសម្នាក់អាយុទើប២ខែប៉ុណ្ណោះ ។
បើយោងតាមលោក ជួប សេរី ប្រធាន ភូមិអង្គសុភីបានឱ្យដឹងថា គ្រួសារនេះពិតជាមានជីវភាពខ្សត់ខ្សោយណាស់ដោយសារតែពិការភាពមិនទោះរកស៊ីធ្វើការងារអ្វីក៏មិនកើត ។

ពិតជាអាណោចអាធ័មណាស់សម្រាប់ជីវិតប្តីប្រពន្ធនេះឥឡូវពួកគេពិការទាំង អស់គ្នាទៅហើយ តើបាននរណាជួយនរណា ដូច្នេះមានតែសប្បុរសជនឬអង្គការសង្គមនានាជួយសង្គ្រោះជីវិតអភ័ព្វនេះផង។
សូមមន្ត្រីដែលមានចិត្តបុណ្យពាំនាំព័ត៌មាននេះជូនដល់សម្តេចបានជ្រាបផងសង្ឃឹម ថា សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបានជ្រាបមិនខាន ៕ ហេង នរិន្ទ្រ

img_20161101_175922

 


ចែករំលែក៖