ភ្នំពេញ: ដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូកជាអតីតរោងចក្រ៥ជាន់មួយផ្ទាំងធំ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ ដែលមានបណ្តោយរហូតទៅដល់៤០ ម៉ែត្រ និងទទឹងជាង១០ម៉ែត្រ ដោយសារ តែភ្លៀងខ្យល់ខ្លាំងនៅយប់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៦ បានបើុងទៅលើផ្ទះប្រជាពល រដ្ឋនិងផ្ទះមេភូមិទួលរការបណ្តាលឲ្យរង ការខូចខាតខ្ទង់មឺុនដុល្លារ។
លោកចៅសង្កាត់ចាក់អង្រែក្រោម ជា សុផៃ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១ ខែវិចិ្ឆកាម៉ោងជាង៨នៅពេលមានភ្លៀងខ្យល់ធ្លាក់ខ្លាំងស្រាប់តែដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូកបានដាច់ហើយបើុងទៅប៉ះផ្ទះ ប្រជាពលរដ្ឋចំនួន៤ខ្នងក្នុងនោះមានទាំងផ្ទះមេភូមិទួលរការទៀតដែលគ្រាន់តែផ្ទះមេភូមិខូចខាតមិនក្រោម១មឺិុនដុល្លារនោះទេ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេល នេះមិនទាន់ដំណោះស្រាយណាមួយពី សំណាក់ ម្ចាស់រោងសិប្បកម្មនៅឡើុយទេ។
បើតាមលោកចៅសង្កាត់ចាក់អង្រែ ក្រោមគ្រោះថ្នាក់នេះមិនបានបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ប៉ះពាល់ដល់អាយុ ជីវិតនោះទេ៕ ហេង សូរិយា