ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសំរោងបង្ក្រាបករណីលួចម៉ូតូយកទៅកែ​ច្នៃដំឡើងថ្មីឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ÷ មន្ត្រីនគរបាលក្រុងសំរោងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែកញ្ញានេះថា ជនសង្ស័យ​​ចំនួន​០៤​នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​​ក្រុង​សំរោង​​ឃាត់ខ្លួន​ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​) ជា​ច្រើន​លើក យក​ទៅ​កែ​ច្នៃ​​ដំឡើង​​ថ្មី ​។

​ហេតុការណ៍​ឃាត់ខ្លួនជនសង្ស័យខាងលើនេះ​​បានធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦​ ។

​ជនសង្ស័យ​ទាំង​០៤​នាក់ រួមមាន : ១- ឈ្មោះ​ វឿ​ន ផ​ល្លី​ ភេទ​ប្រុស ​អា​យុះ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​តា​នេស ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល,២- ឈ្មោះ​ ជីវ លី​ហុង​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង, ៣- ឈ្មោះ​ អំ សា​រុំ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ត្របែក​ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោងនិង៤- ឈ្មោះ​ រិ​ទ្ធ ប៊ុ​ន​ខេ​ង ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ត្របែក សង្កាត់​បុស្ស​វ ក្រុង​សំសំរោង។

របាយការណ៍​​សមត្ថកិច្ច​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ៨:០០​នាទី ដោយ​មានការ​ចង្អុល បង្ហាញ​ពី​ លោក​វរសេនីយ៍ឯក ហម ភិ​រក្ស ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​លោក​វរសេនីយ៍ទោ សត្យា រ៉ូ​ម៉េ​អ៊ូ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌ ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បុ​ស្បូវ និង​អាជ្ញាធរ​ភូមិ ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​ក្នុង​អំពើ​លួច និង​មុខសញ្ញា​ផ្ដល់​ទីតាំង​ចូលរួម​ក្នុង​អំពើ​កាត់ត​ដំឡើង​កែ​ច្នៃ​ម៉ូតូ​ដែល​បាន​មក​ពី​អំពើ​ចោរកម្ម ចំនួន ០៤​នាក់​ រួមមាន​ : 

១-​ ឈ្មោះ វឿ​ន ផ​ល្លី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នេស ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ (​ជា​មុខសញ្ញា​សកម្ម​ក្នុង​អំពើ​លួច និង​ប្រើប្រាស់​សារធាតុ​ញៀន​) ។​

២-​ ឈ្មោះ ជីវ លី​ហុង ហៅ (កុយ) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ (​ជា​មុខសញ្ញា​សកម្ម​ក្នុង​អំពើ​លួច និង​ប្រើប្រាស់​សារធាតុ​ញៀន​) ។

៣-​ ឈ្មោះ អំ សា​រុំ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្របែក សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង (​ជា​អ្នក​ផ្ដល់​ទីតាំង​កាត់តដំឡើង​កែ​ច្នៃ​ម៉ូតូ​ចោរកម្ម ប្រើប្រាស់​សារធាតុ​ញៀន​) ។

៤-​ ឈ្មោះ រិ​ទ្ធ ប៊ុ​ន​ចេ​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្របែក សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង (​ជា​អ្នកចូលរួម​ជួយ​កាត់​​ដំឡើង​ ច្នៃ​ម៉ូតូ​ចោរកម្ម ប្រើប្រាស់​សារធាតុ​ញៀន​) ។ 

ជនសង្ស័យទាំងបួននាក់ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ លួច ចំនួន ០៣​ករណី និង​អំពើ ផ្ដល់​ទីតាំង​កាត់ត, ​ដំឡើង​ ,កែ​ច្នៃ​ម៉ូតូ​ដែល​បាន​មក​ពី​អំពើ​ចោរកម្ម កាលពី​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២២៦ នៅ​ចំណុច​ភូមិក​ណ្ដែ​ក សង្កាត់​សំរោង ក្រុង​សំរោង និង​កាលពី​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង និង​នៅ​ចំណុច​ភូមិ​ត្របែក សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។

ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​សម្ភារវត្ថុ​តាង​រួម​មាន​ : 

– ម៉ូតូ​ចំនួន ០៤​គ្រឿង​- គ្រឿងបន្លាស់​ម៉ូតូ ០១​ចំនួន​ធំ និង​សម្ភារសម្រាប់​កាត់ត​​ដំឡើង​​ម៉ូតូ​ចោរកម្មមួយ​​ចំនួន ។​

​បច្ចុប្បន្ន​ វត្ថុ​តាង និង​ជនសង្ស័យ​ទាំង ០៤​នាក់ ខាងលើ ត្រូវ​សមត្ថកិច្ចបាន​បញ្ជូន​ និងកសាង​សំណុំរឿង​ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់៕


ចែករំលែក៖