ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចាប់រំលោភកូនស្រីចុងអាយុ១៣ឆ្នាំ រួចប្រើអំពើហិង្សាបណ្ដាលឱ្យរងរបួស ហើយរត់គេចខ្លួន….នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីហិង្សា និងរំលោភបំពានផ្លូវភេទលើអនីតិជនម្នាក់អាយុ១៣ឆ្នាំ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិសង្កែរជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា ជាឪពុកចុងរបស់កុមារីរងគ្រោះ មាន ឈ្មោះ សឹង សែនសុជាតិ អាយុ៣២ឆ្នាំ។ ជនសង្ស័យត្រូវបានរាយការណ៍ថា បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកូនស្រីចុងអាយុ១៣ឆ្នាំ និងបានប្រើអំពើហិង្សាវាយធ្វើបាបនាង បណ្ដាលឱ្យរងរបួស និងមាន ស្នាមជាំលើទ្រូង និងរាងកាយ។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេត ដើម្បីបញ្ជាក់អង្គហេតុ និងស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ៕


ចែករំលែក៖