ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តកោះក្រុងបញ្ជូនជនសង្ស័យជាឈ្មួញលួចនាំទំនិញពីថៃចូលមកកម្ពុជា២នាក់ ទៅតុលាការហើយ

ចែករំលែក៖

 

ខេត្តកោះកុង ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចខេត្តកោះក្រុង បានបញ្ជូន ជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចនាំទំនិញថៃចូលដែនដីកម្ពុជាដោយខុសច្បាប់ ។ 

លោក ស៊ុន ឃៀម ស្នងការរងខេត្តកោះកុងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់  ទី១ ឈ្មោះ ពុត ភារៈ ភេទ ប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់ទំនិញ និង ទី២. ឈ្មោះ យុន ចាន់ថា អាយុ៣៧ឆ្នាំ ជាម្ចាស់រថយន្តដឹកទំនិញដែលសមត្ថកិច្ចរឹបអូសបានគ្រឿងទេស និងម្ហូបអាហាររបស់ថៃជាច្រើននោះ ដូចជា ៖ ប្រេងខ្យង, ប្រេងឆា, មី, ទឹកត្រី និងគ្រឿងទេសជាច្រើនកេស ហើយត្រូវបានហាមឃាត់មិនឲ្យនាំចូលមកកាន់កម្ពុជា បន្ទាប់ពីព្រំដែនគោកត្រូវបានបិទទាំងស្រុង។  

ទោះយ៉ាងណា ឈ្មួញខិលខូចមួយចំនួននៅតែលួចនាំចូលទំនិញហាមឃាត់តាមច្រករបៀង ឬច្រកសមុទ្រ ដោយដឹកជញ្ជូននៅពេលយប់ស្ងាត់បន្លំភ្នែកសមត្ថកិច្ច ៕


ចែករំលែក៖