ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ជនសង្ស័យបាន៣នាក់

ចែករំលែក៖

 

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យបីនាក់ករណីធាក់ប្លន់យកម៉ូតូនិងពាក់ព័ន្ធគ្រឿងញៀន។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០១ រសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលជនរងគ្រោះឈ្មោះ លឹម រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានគ្នាចំនួន០៤នាក់ ប្រុស(ឃាត់ខ្លួនបាន០៣នាក់) គ្មានសារធាតុញៀនក្នុងទឹកនោម(-)

១-ឈ្មោះ ជាតិ ចាន់ប្រាថ្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ ឃាត់ខ្លួន)។

២-ឈ្មោះ ពង្ស សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល ខេត្តកណ្ដាល (អ្នកបើកម៉ូតូធ្វើសកម្មភាពធាក់ជនរងគ្រោះ ឃាត់ខ្លួន)។

៣-ឈ្មោះ ទូច មិថុនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកជិះពីក្រោយ ឃាត់ខ្លួន) ។

៤-ឈ្មោះ និត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកជិះម៉ូតូជនរងគ្រោះ គេចខ្លួន)។

+វត្ថុតាងចាប់យក :

១-ម៉ូតូម៉ាក HONDA DREAM  C125 ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MU-2126(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

២-ម៉ូតូម៉ាក SUZUKl NEX2 ពណ៌ប្រផេះ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ តាកែវ 1R-1042(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

៣-កាំបិតផ្កាក់ដងឬស្សី០១ដើម និងទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ខៀវ០១គ្រឿង។

៤-ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MT-1033(ជារបស់ជនរងគ្រោះ យកបានមកវិញ)។

ករណីនេះបណ្តាលឱ្យបាត់បង់ម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិត២០២៦ ពាក់ផ្លាលេខ ភ្នំពេញ 1MT-1033(ជារបស់ជនរងគ្រោះ យកបានមកវិញ)។

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនឌុបមិត្តភក្កិម្នាក់ និងមិត្តភក្កិម្នាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងគ្នា ហើយធ្វើដំណើរចេញពីបន្ទប់ជួលដែលខ្លួនស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅលេងមិត្តភក្តិម្នាក់នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។ ពេលបានទៅដល់បន្ទប់ជួលមិត្តភក្កិបានមួយសន្ទុះក៏បានបបួលគ្នាធ្វើដំណើរត្រឡប់ទៅលេងរាជធានីភ្នំពេញវិញ។ 

ពេលជនរងគ្រោះនិងមិត្តភក្កិធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យនិងបក្ខពួកមានគ្នាចំនួន៤នាក់ ជិះម៉ូតូចំនួន០២គ្រឿងខាងលើមកធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយជនរងគ្រោះនិងមិត្តភក្តិដែលជិះជាមួយគ្នាបានរត់គេចខ្លួនឆ្ងាយពីម៉ូតូ ពីព្រោះបក្ខពួកជនសង្ស័យប្រដាប់ដោយកាំបិតផ្កាក់នៅក្នុងដៃហើយស្រែកគំរាមកាប់ទៅលើជនរងគ្រោះ។ 

បន្ទាប់មកជនសង្ស័យនិងបក្ខពួកបានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅតាមផ្លូវបេតុងលេខ១៤២ពីទិសខាងជើងទៅទិសខាងត្បូងកាត់តាមផ្សារបែកចានបាត់ស្រមោលទៅ។ ចំណែកជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។

លុះដល់វេលាម៉ោង០៩និង០០នាទីថ្ងៃទីខែឆ្នាំកើតហេតុ អនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនយ៍ឯក មាន សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកនិងកម្លាំងប៉ុស្តិ៍

នគរបាលរដ្ឋបាលបែកចាន និងប៉ុស្តិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ និងប៉ុស្តិ៍ប្រទះឡាង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានស៊េីបអង្កេតស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក រួមទាំងវត្ថុតាងនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែន។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕


ចែករំលែក៖