ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកកែវសីមា​ និងស្រុកកោះញែក ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន១ដីកា

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រីជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងការ សម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀនស្រុកកែវសីមា និងស្រុកកោះញែក បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៣ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ១ដីកា។ 

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៨នាក់ ភភេទប្រុស÷១/ឈ្មោះ ទិន ចំរើន ភេទប្រុស អាយុ ២៧ ជនជាតិខ្មែរ,២/ឈ្មោះ ហេង សុវុធ ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិខ្មែរ ​សញ្ជាតិ ខ្មែរ​ មុខរប​ររមិនពិតប្រាកដ,៣/ឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ,៤/ឈ្មោះ ដែន វ៉ាយុ ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ,៥/ឈ្មោះ ថា វ៉ាន់ហៃ ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ,៦/ឈ្មោះ ញឹប ណារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ,៧/ឈ្មោះ ញឹប ប៉ុនថន ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ និង ៨/ឈ្មោះ តាំ ហាំម៉ាត់ យូសុះ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ អ៉ីស្លាម សញ្ជាតិខ្មែរ។ 

ជំនាញបានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលេីជនសង្ស័យទាំង៨នាក់,​ ជាលទ្ធផល​ វិជ្ជមាន(+)ទាំង៨នាក់។ 

វត្ថុតាងចាប់យកបានរួមមាន៖​ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ១០កញ្ចប់​(៣កញ្ចប់ធំល្មម និង៧កញ្ចប់តូច),​ ម៉ូតូចំនួន ៤គ្រឿង,​ ទូរស័ព្ទដៃចំនួន ៦គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ​ រួមនឹងវត្ថុតាងខាងលើ​ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖