ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យប្រុស ៤នាក់ ពាក់ព័ន្ធករណីជួញ ដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចព្រៃក្រោយភូមិ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៣:០៥នាទីរសៀល បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅទីតាំងខាងលើ។
នៅពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យបានព្យាយាមរត់គេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានចំនួន ៤នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់តូច ទម្ងន់សរុប ០,៦១ក្រាម ព្រមទាំងទូរសព្ទដៃ ២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ
១-ឈ្មោះ ជុំ សំណាង ហៅប៉ិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ជួញដូរប្រហែល០៦ខែ និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ)។
-ធ្លាប់ជាប់មណ្ឌលស្តារនីតិសប្បាទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ០១លេីក រយៈពេល៦ខែ។
២-ឈ្មោះ ឌឿន ប្រុសពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ប្រើប្រាស់ច្រេីនលេីកប្រហែល៣ឆ្នាំ) ។
-ធ្លាប់ជាប់មណ្ឌលស្តារនីតិសប្បាទាអ្នកញៀនគ្រឿងញៀន ០១លេីក ស្រុកកណ្តាលស្ទឹង រួចបន្តទៅក្រុងព្រះសីហនុ សរុបរយៈពេល០២ឆ្នាំ។
៣-ឈ្មោះ ទី វិច្ឆិកា ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រេីប្រាស់ច្រេីនលេីកប្រហែល០៣ខែ)។
៤-ឈ្មោះ ឃឹន ជ័យសុជាតា ហៅជ័យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្រេីប្រាស់០១លេីក) ។
ជនសង្ស័យទាំង៤នាក់មានលទ្ធផលតេស្តសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។
តាមការបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ជុំ សំណាង បានឆ្លើយថា សារធាតុញៀនចំនួន៥កញ្ចប់ដែលដកហូតបាន គឺជារបស់ខ្លួន ដែលបានទិញក្នុងតម្លៃ ១០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។ ជនសង្ស័យមួយចំនួនទៀតបានបំភ្លឺអំពីការទិញសារធាតុញៀនពី ជុំ សំណាង សម្រាប់លក់បន្ត ឬប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច