ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន គាំទ្រលោកដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរគាំទ្រ លោក ដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

ការគាំទ្រនៅក្នុងនាមជារដ្ឋបុរសមួយ ដែលស្រលាញ់សន្តិភាពនៅក្នុងឱកាស អញ្ជើញធ្វើបាឋកថា ស្តីពី«ការដឹកនាំបញ្ជា កម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និង បញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំមន្រ្តី គ្រូ នគរបាលជាតិ និងនិស្សិត សិក្ខាកាមនៃ បណ្ឌិត្យសភានគរបាលកម្ពុជាសរុបជាង ១.០០០នាក់កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដោយសារលោក ត្រាំ ជាអ្នកជំនួញ ពិភពលោកអាចនឹងមានសន្តិភាព តែបើ លោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះអាចនឹងធ្វើឲ្យសភាពការណ៍ពិភពលោកមិនល្អ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើត្រាំឈ្នះពិភពលោកអាចនឹងមានការប្រែប្រួលហើយអាចមានសភាពការណ៍ល្អផងដោយសារលោក ដូណាល់ ត្រាំ អ្នករក ស៊ីបើលោក ត្រាំ អ្នករកស៊ីគឺត្រាំមិនចង់ឲ្យមានសង្រ្គាមទេ អាហ្នឹងនិយាយឲ្យពិត។

នៅក្នុងឱកាសនោះសម្តេចតេជោនាយក រដ្ឋមន្រ្តីក៏បានថ្លែងកត់សម្គាល់អំពីសភាពការណ៍អន្តរជាតិនៅក្នុងរបបនយោបាយ ពិភពលោកពហុប៉ូលថ្មីដែលកាន់តែបើក ចំហក្នុងស្ថានភាពនៃសង្រ្គាមត្រជាក់ដែល កាន់តែបើកចំហ ។

សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា ការធ្លាក់ដ៏គំហុករបស់លោកស្រីហ៊ីលឡារី គ្លីនតុន ដែលធ្វើឲ្យលោក ត្រាំ មាន១ពិន្ទុឡើងពីលើមិនមែនជាបញ្ហាមួយធម្មតាពេកនោះទេ។ សម្តេចបន្តថា បញ្ហាដែលយើងដាក់សញ្ញាសួរសម្រាប់នៅពេល ខាងមុខថា ហេតុអ្វីបានជាប្រធានFBIចេញ លិខិតទាមទារឲ្យមានការបំភ្លឺពីលោកស្រី គ្លីនតុន នៅក្នុងដំណាក់កាលនេះ? នៅ ពេលដែលបក្សសាធារណរដ្ឋមិនទាំងគាំទ្រ លោកត្រាំផងទៅលើបញ្ហានៃការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក នេះរហូតដល់អតីតប្រធានាធិបតីអាមេរិកដល់ទៅ២រូបបដិសេធមិនបោះឆ្នោតឲ្យ និង ចលនាមិនឲ្យគេបោះឆ្នោតឲ្យត្រាំទៀត ។

សម្តេចតេជោបន្តទៀតថា អ្នកណាឈ្នះ អ្នកណាចាញ់វាជារឿងរបស់អាមេរិក ប៉ុន្តែ ទាក់ទងជាមួយយើង។ យើងគ្រាន់តែឃើញ បញ្ហានយោបាយមិនត្រូវគ្នារវាងពិភពលោក នៅពេលលោកស្រី ហ៊ីលឡារី គ្លីន តុន ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោកស្រីបានសរសេរសៀវភៅហើយផ្តល់យោបល់ឲ្យលោក បារ៉ាក់ អូបាម៉ា វាយប្រហារស៊ីរីតែម្តង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតទំនាក់ទំនងអាមេរិកនិងចិនអាចទ្រាំទ្របានតែទំនាក់ទំនងអាមេរិកនិងរុស្ស៊ីនឹងមានការលំបាក។ តែបើលោកត្រាំ ឈ្នះ ឆ្នោតវិញលោកត្រាំអាចនឹងក្លាយជាមិត្ត ភក្តិជាមួយលោក វ៉្លាឌីមៀរ ពូទីន ប្រធានា ធិបតីរុស្ស៊ី ៕ ហេង សូរិយា

test


ចែករំលែក៖