ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកំពង់ឆ្នាំងយឺតយ៉ាវក្នុងការបិទសំណុំរឿងក្តីគ្រូបបង្រៀនបៀតបៀនសិស្សសាលាបឋមសិក្សាថ្មកែវ ត្រូវបានក្រសួងចេញលិខិតឲ្យពន្លឿនបន្ថែម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកអង្គ វង្ស វឌ្ឍានា បានចុះហត្ថលេខាលើលិខិតមួយ ដើម្បីស្នើសុំមកតុលាការខេត្តកំពង់ឆ្នាំង ដើម្បីអោយជួយពន្លឿន ក្នុងការបិទការស៊ើបសួរលើសំណុំរឿងព្រហ្មទ័ណ្ឌលេខ១៥២ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ របស់សាលាឧទ្ធរ យោងតាមការស្នើសុំរបស់លោកខៀវ ឃុយ ស្តីពីរឿងក្តីមួយរបស់គ្រូបង្រៀន ឈ្មោះកែម ចាន់ឆេន បានបៀតបៀនកេរ្តិ៍សិស្ស៤នាក់ នៅក្នុងសាលាបឋមសិក្សាថ្មកែវ ក្នុងភូមិថ្មកែវ ឃុំស្វាជ្រុំ ស្រុករលាប្អៀរ តាំងពីឆ្នាំ២០១៣ ដែលមានរយៈពេលជាង៣ឆ្នាំហើយ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការខេត្តកំពង់ឆ្នាំង នៅមិនទាន់ចាត់ការដាច់ស្រេច ។

លោកគ្រូខៀវ ឃុយ តំណាងអាណាព្យាលបាលសិស្សរងគ្រោះទាំង៤នាក់បានប្រាប់ឲ្យដឹងថា រឿងបៀតបៀនកេរ្តិ៍សិស្សខាងលើនេះ បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៣ ដោយលោក កែម ចាន់ឆេន បានបៀតបៀនកេរ្តិ៍លើកូនសិស្ស៤នាក់នៅក្នុងថ្នាក់រៀន ។

ក្រោយពេលកើតុហេតុ ពួកគាត់បានមកដាក់បណ្តឹងនៅតុលាការខេត្ត តែត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានតំកល់រឿងទុកឥតចាត់ការ ។ ក្រោយពីពុំទាន់មានចំណាត់ការរឿងនេះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅពេលពួគកាត់បានដាក់ពាក្យសុំអោយលោកចៅក្រមពន្លឿនដំណើរការសំណុំរឿង លោកសុង ប៊ុណ្ណរិទ្ធ ចៅក្រមស៊ើបសួរបាននិយាយប្រាប់ថា លោកបានចេញសេចក្តីជូនដំណឹងលេខ៣៩៤/១៥(ត) ចុះថ្ងៃទី២៧.១០.២០១៥ ស្តីពីការចោទប្រកាន់លើឈ្មោះ កែម ចាន់ឆេន ជាផ្លូវការទៅរដ្ឋមន្ត្រីក្រសួងអប់រំរួចហើយ តែមកដល់ថ្ងៃនេះ ក្រសួងអប់រំមិនទាន់ឆ្លើយតបនៅឡើយ ។

លោកគ្រូខៀវ ឃុយ បានអោយដឹងទៀតថា ទាក់ទងនឹងរឿងនេះ ថ្មីៗនេះលោកបានទទួលលិខិតមួយច្បាប់លេខ១៤៧៦ កយចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញឲ្យតុលាការខេត្តកំពង់ឆ្នាំងពន្លឿនបិតការស៊ើបសួរលើសំណុំរឿងព្រហ្មទ័ណ្ឌលេខ១៥២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ របស់សាលាឧទ្ទរណ៍ គឺរឿងលោកគ្រូបង្រៀនឈ្មោះ កែម ចាន់ឆេន បានបៀតបៀនកេរ្តិ៍សិស្ស៤នាក់ នៅក្នុងសាលាបឋមសិក្សាថ្មកែវ ក្នុងភូមិថ្មកែវ ឃុំស្វាជ្រុំ ស្រុករលាប្អៀរ ដែលជាង៣ឆ្នាំហើយ ចៅក្រមស៊ើបសួរ នៅតែមិនទាន់បិតសំណុំរឿងនៅឡើយ ។

នៅក្នុងលិខិតដដែលនេះ លោករដ្ឋមន្រ្តីបានស្នើសុំអោយតុលាកាខេត្តកំពង់ឆ្នាំងជំរុញបន្ថែមក្នុងការពន្លឿនបិទសំណុំរឿងក្តីនេះ ដើម្បីចាត់ការបន្តនៅសាលាឧទ្ធរថែមទៀត ៕ ចន្ថា

dsc07041 dsc09607


ចែករំលែក៖