សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៣ ខែ វិច្ឆិកា បានផ្សាយថា ដល់ពាក់កណ្តាលឆ្នាំ ២០១៧ មហាកំផែងគឺជញ្ជាំងប្រវែង៥២០ គីឡូម៉ែត្រកម្ពស់៣ម៉ែត្រជាប់ព្រំដែនស៊ីរី នឹងស្ថាបនារួចរាល់ ដើម្បីទប់ស្កាត់ក្រុមភេរវ កម្មចូលក្នុងទឹកដីទួរគី។
នៅក្នុងការចុះត្រួតពិនិត្យជញ្ជាំងនៅខេត្ត Hatay រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគីលោក Fikri Isik បានប្រកាសថា ការងារសាងសង់ ជញ្ជាំងខាងលើបាន ហើយរួចរាល់ប្រវែង ២៧០គីឡូម៉ែត្រនៅសល់ប្រមាណ២០០គីឡូម៉ែត្រទៀតនឹងរួចរាល់។ តាមគម្រោង នៅពាក់កណ្តាលឆ្នាំ២០១៧ នឹងហើយរួច រាល់ជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា ទួរគីនិងស៊ីរីមានបន្ទាត់ព្រំដែនប្រមាណ៩០០គីឡូម៉ែត្រ។ ចាប់តាំងពីសង្គ្រាមស៊ីវិលកើតឡើងនៅ ក្នុងប្រទេសស៊ីរីកាលពីខែមីនាឆ្នាំ២០១១ តំបន់ព្រំដែនប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំងពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងក្រុមភេរវករ និងជនភៀសខ្លួនស៊ីរី។
សេតវិមានបានផ្តល់ដំណឹងថា កាលពី កន្លងទៅលោក អូបាម៉ា បានទូរស័ព្ទទៅ ប្រធានាធិបតីទួរគី អ៊ែរដូហ្កាន ដោយជជែក ជាមួយលោក អ៊ែរដូហ្កាន ពីការប្រយុទ្ធ ប្រឆាំងក្រុមភេរជនរដ្ឋអ៊ិស្លាមនៅមជ្ឈិម បូព៌ា។ លោកអូបាម៉ាបានសង្កត់ធ្ងន់ពីការសហការស្អិតល្មួតរវាងអាមេរិកនឹងទួរគី ដើម្បីបន្តដាក់សម្ពាធលើក្រុមភេរវជនតទៅ ទៀត។
ការសាងសង់មហាកំផែងខាងលើមិនត្រឹមតែទប់ស្កាត់ក្រុមភេរវករប៉ុណ្ណោះទេ គឺថែមទាំងការពារក្រុមជនជាតិឃើដនៅក្នុងប្រទេសទួរគីមានទំនាក់ទំនងជាមួយនឹងក្រុមជនជាតិឃើដនៅស៊ីរី។ រដ្ឋាភិបាលទួរគី បានចាត់ទុកក្រុមជនជាតិឃើដជាក្រុមភេរវ ករ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីអាមេរិកនិងទួរគីបានសន្ទនាតាមទូរស័ព្ទ ហើយអាមេរិកបានទទួលស្គាល់ និងលើកសរសើរទួរគីដែលបានចូលរួម ក្នុងការប្រយុទ្ធក្រុមជីហាតដរដ្ឋអ៊ិស្លាម និងបានគាំទ្រកងកម្លាំងក្នុងស្រុកស៊ីរី។ ការ ជួយជ្រោមជ្រែងពីទួរគីបានជួយកម្ចាត់ក្រុម ភេរវជនតាមព្រំដែនទួរគី និងតាមភាគ ពាយព្យប្រទេសស៊ីរីក្នុងពេលកន្លងមកដែរ។
ប្រធានាធិបតីអាមេរិកបានសរសើរទួរគី ដែលបន្តចរចាជាមួយអុីរ៉ាក់ទាក់ទងនឹង តួនាទីទួរគីក្នុងប្រទេសសម្ពន្ធមិត្តដើម្បី កម្ទេចក្រុមជីហាដនៅអុីរ៉ាក់។ កាលពីថ្ងៃ សៅរ៍នាយករដ្ឋមន្ត្រីអុីរ៉ាក់បានលើកឡើងថា ពេលនេះអុីរ៉ាក់មានជំហរប្រឆាំងមិនឲ្យទួរគីចូលរួមវាយលុកយកទីក្រុងម៉ូស៊ូលពីក្រុមជីហាដទេ។
ទោះយ៉ាងនេះក្តីក៏ប្រធានាធិបតីទួរគីលោក អ៊ែរដូហ្កាន នៅតែប្រកាសបន្តគាំទ្របូរណភាពដែនដីអុីរ៉ាក់ដែរ។ ដើម្បីលើក ទឹកចិត្តទួរគីលោក អូបាម៉ា បានសម្តែងការគាំទ្រចំពោះកិច្ចការហាមឃាត់ក្រុមឃើដ មកពីចលនា PKK មិនឲ្យក្រុមនះរកបាន ជម្រកជ្រកកោននៅភាគខាងជើងអុីរ៉ាក់ជាដាច់ខាត។ ទួរគី អាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកក្រុម PKK ថា ជាក្រុមភេរវជន។
ទំនាក់ទំនងរវាងអាមេរិកនឹងទួរគីបានធ្លាក់ចុះដុនដាបក្រោយពីមានរដ្ឋប្រហារមិន បានសម្រេចខែកក្កដានៅទួរគី។ ទួរគីចោទ ចលនាក្រុមប្រឆាំងរបស់លោក ហ្គូឡិន ថា នៅពីក្រោយខ្នងរដ្ឋប្រហារ និងទាមទារច្រើន លើកច្រើនសាឲ្យអាមេរិកបញ្ជូនលោក ហ្គូ ឡិន ឲ្យទួរគីកាត់ទោសតែអាមេរិកបដិ សេធ៕ ម៉ែវ សាធី