ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួនលោក ស៊ុត ឌីណា មកជំនុំជម្រះករណីប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ជាង៧លាន ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ អនុរក្សពន្ធនាគារព្រៃសបាន បញ្ជូនលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង មកសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះករណីប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ជាង៧លានដុល្លារអាមេរិក និងមានមាស សុទ្ធជាង១២គីឡូក្រាម ។ សវនាការនេះ ដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបាន តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាល ពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ក្រោម ការចោទប្រកាន់ចំនួន២បទល្មើសគឺបទ កេងយកប្រយោជន៍ដោយខុសច្បាប់ តាម មាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្ម ទណ្ឌ និងបទរំលោភអំណាចតាមមាត្រា ៣៥ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ។

កន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយរកឃើញថា លោក ស៊ុត ឌីណា មានលុយមិនប្រក្រតីចំនួន៧,២លានដុល្លារ អាមេរិកនិងមានមាស១២,៧៤គីឡូក្រាម៕ ចេស្តា

22


ចែករំលែក៖