ខេត្តកំបង់ចាម ៖ នាងក្រមុំជនបទម្នាក់ បានបាត់ខ្លួនដោយមិនដឹងមូលហេតុអស់ រយៈពេល៧ថ្ងៃមកហើយនៅតែមិនទាន់ មានដំណឹងរបស់នាងទៀតធ្វើឲ្យអាណា ព្យាបាលនាងមានការព្រួយបារម្ភយ៉ាង ខ្លាំង និងខិតខំដើររក ព្រមទាំងដាក់ពាក្យ បណ្តឹងដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវ។
លោក ប្រាក់ សុគុណ អធិការនគរបាល ស្រុកជើងព្រៃបានឲ្យដឹងថា នាងក្រមុំ ឈ្មោះ អ៊ំុ រដ្ឋា អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបាត់ចេញពីផ្ទះកាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដោយគ្មាន មូលហេតុនិងមិនដឹងទៅណា។
ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចនិងក្រុមគ្រួសារបានស្រាវជ្រាវ តាមរកតែពុំបានទទួលលទ្ធផលឡើយ។
អាណាព្យាបាលរបស់នាងក្រមុំ អ៊ំុ រដ្ឋា បានឲ្យដឹងថា ពួកគាត់ពិតជាមិនដឹងមូល ហេតុដែលកូនបាត់ខ្លួននេះទេហើយរវាងក្រុមគ្រួសារនឹងកូន អុ៊ំ រដ្ឋា នេះក៏ពុំមានល្អក់ កករនឹងគ្នាដែរ ។
ក្នុងការបាត់ខ្លួនកូនស្រីនេះអាណាព្យាបាលហាក់ដូចជាគ្មានការព្រួយបារម្ភប៉ុន្មាន ទេគឺដូចជាធម្មតា ហើយពួកគាត់ប្រាប់ថា រក ឃើញក៏ឃើញទៅមិនឃើញក៏ហីទៅ ព្រោះ នាង អុ៊ំ រដ្ឋា ធំដឹងក្តីហើយនាងប្រហែល មិនបែកស្លុយទេ ។
លោក ប្រាក់ សុគុណ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មិនទាន់ទទួលបានដំណឹងរបស់នាងនៅឡើយ៕ ហេង នរិន្ទ្រ