ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១៥និង៣៥នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត
សហការជាមួយកងរាជអាវុធហត្ថ មូលដ្ឋានក្រុងស្ទឹងត្រែងចំនួន៨នាក់ រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ដឹកនាំដោយលោកវរសេនិយទោ ដួង វិចិត្រ មេបញ្ជាការរងចុះ បង្ក្រាបករណីជួញគ្រឿងញៀន
ឃាត់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងជាក់ស្តែងផងដែរ ។
មន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះតែម ប្រុសតូច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើចំការ ទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង២-ឈ្មោះឯម សារ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ហ្គាស់ ទីលំនៅភូមិព្រែក សង្ក្រាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន: ថ្នាំញៀនមេតំហ្វេតមីន(ice)១កញ្ចប់តូចទម្ងន់១,២០ក្រាម ទូរស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿងម៉ាក wave ពណ៌ទឹកសមុទ្រ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ខ្លួន និងរក្សាទុកក្នុងអង្គភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ មាស សុផាត