ព័ត៌មានទាន់ហេតុការណ៍៖

កម្មករផ្សារដែកម្នាក់ស្លាប់​ ក្រោយឆក់ខ្សែភ្លើង​ ធ្លាក់ពីឡៅតឿ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចចំរុះ ចុះទៅត្រួតពិនិត្យមើលកន្លែងកើតហេតុ ខណៈដែល កម្មករផ្សារដែកម្នាក់ ត្រូវបានគេប្រទេះឃើញធ្លាក់ផ្កាប់មុខពីលើឡៅតឿ កន្លែងស្នាក់នៅរបស់ខ្លួន បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ លុះព្រឹកឡើងពេលម្ចាស់បើកតូបរកស៊ីទើបប្រទះឃើញ ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកន្លែងរកស៊ីលក់និងផ្សារគ្រឿងដែក ដូចជាទ្វារបង្អួចក្នុងផ្សារតូចផ្លាស្សា សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

តាមប្រភពព័ត៌មានពីឈ្មោះ វីរះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងផ្សារដែក ដែលមានស្រុកកំណើតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារៀងរាល់ព្រឹ កគាត់តែងតែបានមកបើកទ្វារកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការងារជាមួយជនរងគ្រោះ ព្រោះជនរងគ្រោះគាត់ស្នាក់នៅកន្លែងកើតហេតុ ចំណែកគាត់(វីរៈ)ស្នាក់នៅកន្លែងផ្សេងគ្នា ហើយនាព្រឹកកើតហេតុនេះដែរ ពេលដែលគាត់បើកទ្វារហើយ ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ ដោយស្មានតែខ្យល់ចាប់ ក៏យកដៃទាញជនរងគ្រោះផ្ងារមកមើល ទើបឃើញជនរងគ្រោះស្លាប់បាត់មិនដឹងតាំងពីពេលណាទេ នោះទេ ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា បន្ទាប់មកក៏បានប្រាប់ថៅកែផ្សារដែកដែលមានយីហោ (សុជាតិ)ដែលមានឈ្មោះ គឹម សុជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទ្វារដែក ក្រោយពីទទួលដំណឹងរឿងកម្មកររបស់ខ្លួនបានស្លាប់ហើយ ក៏ខលប្រាប់នរគបាលប៉ុស្តិ៍ស្រះចក ដើម្បីពិនិត្យផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីខាងលើសង្ស័យថា ឆក់ខ្សែភ្លើងហើយរអិលធ្លាក់ពីលើឡៅតឿកន្លែងស្នាក់នៅរបស់ជនរងគ្រោះ ព្រោះអីជនរងគ្រោះគាត់ទើបមកធ្វើការងារបានជាង១ខែប៉ុណ្ណោះ មិនដែលមានបញ្ហាឈ្លោះប្រកែកគ្នាជានរណាឡើយហើយស្រាប់តែស្លាប់បែបនេះនោះ ។

ពាក់ព័ន្ធនឹងការស្លាប់របស់កម្មករម្នាក់នៅកន្លែងកើតហេតុនោះ សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចុះមកធ្វើកោសល្យវិច័យ ដោយបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះរូបនោះពិតជាឆក់ខ្សែភ្លើងពិតប្រាកដបណ្តាលឲ្យធ្លាក់ពីឡៅតឿប៉ះនឹងគំនរដែកនៅខាងក្រោម ទើបមានរបួសស្នាមដល់ខ្លួនប្រាណសពផងដែរ ។

ក្រោយកើតហេតុក្រុមគ្រួសារសពបានមកទទួលដើម្បីទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ស តារា

dds as

image6 image4 image5


ចែករំលែក៖