ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បុរសម្នាក់ក្រោយដុតផ្ទះខ្លួនឯងព្រោះញៀនថ្នាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចឃាត់ខ្លួន បុរសជាអ្នកគ្រៀវជ្រូកម្នាក់ បន្ទាប់ពី ដុតផ្ទះរបស់ខ្លួនចោល ដោយសារញៀនថ្នាំ ដែលករណីនេះបានកើតឡើង កាលពី វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹង ថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ នៅ វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រៀវជ្រូក បច្ចុប្បន្នស្នាក់នៅភូមិក្រាំង ពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិ ទំលាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ ដឹងថា នៅមុនពេលកើតហេតុ នាវេលា ព្រឹកម៉ោង៧ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យញៀនថ្នាំបានប្រើអំពើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ បន្ទាប់ មកក៏ដុតផ្ទះខ្លួនឯង ស្ទើរឆេះអស់ទាំងស្រុង ហើយប្រជាពលរដ្ឋក៏រាយការណ៍ឲ្យសមត្ថ កិច្ចចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕សេនាស័ក្តិ

 

aes aes-1


ចែករំលែក៖