ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទមានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលបញ្ហាប្រឈមក្នុង ដំណើរការផលិតកម្ម និងការប្រមូល ផលស្រូវចុងរដូវវស្សា ឆ្នាំ២០១៦របស់ កសិករនិងការនាំចេញអង្កររបស់សហ ព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គគណៈកម្មាធិការទី៩នៃវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោកស្រីជារដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព ជំនាញក្រសួងផងដែរ ។
ការពិភាក្សាបានផ្តោតទៅលើ ១-ការ រៀបចំដោះស្រាយ និងការដាក់ចេញនូវ វិធានការជាបន្ទាន់ការរំដោះទឹកចេញពីស្រែមុនការប្រមូលផល,ការពិនិត្យមើលលទ្ធ ភាពការផ្តល់កំណាត់ សំពត់ កៅស៊ូក្រាល ហាល ស្រូវជូនកសិករនៅពេលមុខនៅ ពេលឡសម្ងួតស្រូវរបស់រោងម៉ាស៊ីនស្រូវមិនអាចឆ្លើយតបទៅនឹងបរិមាណស្រូវ ដែលត្រូវប្រមូលផលយ៉ាងគំហុកនាបំណាច់ឆ្នាំខាងមុខនេះ ,តាមដាននិងវាយតម្លៃពីការនាំចេញស្រូវតាមច្រកសំខាន់ៗពីកម្ពុជា , ចុះ ពិនិត្យនិងវាយតម្លៃជាបន្ទាន់ពីលទ្ធភាពឡសម្ងួតតាមបណ្តារោងម៉ាស៊ីនស្រូវ និងនៅ តាមសហគមន៍ និងបរិមាណស្រូវដែលត្រូវប្រមូលនាពេលខាងមុខ , ជំរុញគណៈកម្ម ការសម្របសម្រួលជាមួយសហព័ន្ធស្រូវ អង្ករតាមបណ្តារាជធានី-ខេត្ត ក្នុងការរៀបចំ វិធាននានាដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈមក្នុងពេលប្រមូលផលស្រូវរដូវវស្សាខាងមុខនេះ ២- ការពិនិត្យ មើលពីវិធាននានា របស់ក្រសួងពាក់ព័ន្ធដែលត្រូវចូលរួមការដោះស្រាយបញ្ហាដែលជាឧបសគ្គនៃការនាំចេញអង្ករពីកម្ពុជាជាមួយនឹងការបន្ទាបតម្លៃដើមនៃការនាំចេញអង្ករ ៕ ហេង សូរិយា