ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្ត្រីម្នាក់​ រួមនឹងថ្នាំញៀន២៣កញ្ចប់តូច​ពីបទចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់លើផ្លូវរថភ្លើង ជាលិទ្ធិផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់តូច ។

ករណីឃាត់ខ្លួនស្រ្តីខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីជាអ្នកចែកចាយគ្រឿងញៀនមានឈ្មោះ អោ ផល្លា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានឈរលក់ចែកចាយគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីមន្រ្តីនរគបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនេះ គឺកម្លាំងនរគបាលប៉ុស្ត៏ស្រះចកបានជិះល្បាតដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន ក៏មកដល់ចំណុចផ្លូវរថភ្លើងខាងមុខក្តាន់ពីរ ស្ថិតនៅក្នុងដីបឹងកក់ ប្រទះឃើញស្ត្រីខាងលើឈរចែកចាយគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនបានឆែកឆេរឃើញមានថ្នាំញៀនចំនួន២៣កញ្ចប់តូចនៅជាប់និងខ្លួន ក៏បាននាំខ្លួនមកប៉ុស្ត៏ដើម្បីធ្វើការសាកសួរ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន២៣កញ្ចប់តូច ទូរស័ព្ទចំនួន២គ្រឿង និង លុយមួយចំនួន ។

បច្ចុប្បន្នស្ត្រីសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា

img_3597 img_3598 img_3599


ចែករំលែក៖