ពលរដ្ឋកាលីហ្វ័រនីញ៉ា គឺជារដ្ឋដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅអាមេរិក ដោយនៅរដ្ឋនេះ មានរហូតដល់៥៥អាសនៈ បានបោះឆ្នោតគាំទ្រលោកស្រីគ្លីនតុន តែនៅមិនគ្រប់គ្រាន់ជួយឲ្យលោកស្រីទទួលបានជ័យជំនះ ។
ដោយមិនអាចទទួលយកនៅការដឹកនាំរបស់លោកដូណាល់ ត្រាំ ពលរដ្ឋរស់នៅទីនោះបាននាំគ្នាទាមទារ ផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដូណាល់ ត្រាំ ។
នៅបណ្តារដ្ឋភាគខាងលិចអាមេរិក បានគាំទ្រលោកស្រីគ្លីនតុន ដែលជារដ្ឋសេដ្ឋកិច្ចសំខាន់របស់អាមេរិក ដូចជា California, Oregon , Nevada និងវ៉ាស៊ីនតោនជាដើម។
គ្មានអ្វីដែលភ្ញាក់ផ្អើលនោះឡើយ នៅពេលដែលពលរដ្ឋនៅក្នុងរដ្ឋដែលគាំទ្រគណបក្សប្រជាធិបតេយ្យស្វែងរកជម្រើសផ្សេងសម្រាប់ខ្លួននោះគឺការផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យ។ ពលរដ្ឋនៅកាលីហ្វ័រនីញ៉ា មានការខកចិត្តយ៉ាងខ្លាំងក្រោយលោកត្រាំ ទទួលជ័យជម្នះ ដោយពលរដ្ឋទាំងអស់មានបំណងបង្កើតរដ្ឋាភិបាលស្វយ័តរបស់ខ្លួន មិនស្ថិតនៅក្រោមលោកដូណាល់ ត្រាំ ។
គ្រាន់តែគម្រោងផ្តាច់ខ្លួនខាងលើផ្សព្វផ្សាយាសាធារណៈ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងតំបន់។
មិនត្រឹមតែប៉ុណ្ណោះ ក៏បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងរដ្ឋដទៃទៀត ដែលគាំទ្រគណបក្សប្រជាធិបតេយ្យ ដូចជា Coloradoមាន៩អាសនៈ, Oregon មាន៧អាសនៈ, Washington មាន ១២ អាសនៈ, Nevada មាន៦, Minnesota មាន១០,Illinois មាន២០អាសនៈ, ញូវយ៉ក មាន២៩អាសនៈ និងរដ្ឋជាច្រើនទៀត ដែលបានគាំទ្រគណបក្សប្រជាធិបតេយ្យ។
នៅក្នុងការបោះឆ្នោតលើកនេះ គណបក្សប្រជាធិបតយ្យទទួលបានការគាំទ្រ២០រដ្ឋ បូកជាមួយកោះហាវៃ ដែលមាន៤អាសនៈ សរុប២១រដ្ឋ ។
ចំណែក លោកដូណាល់ ត្រាំ វិញទទួលបានការគាំទ្រពីរដ្ឋភាគច្រើន ប៉ុន្តែមានតែពីររដ្ឋប៉ុណ្ណោះ គឺតិចសាស់ និងហ្វ័ររីដា ដែលមាន៣៨អាសនៈ និង២៩អាសនៈ។
ពលរដ្ឋដែលរស់នៅក្នុងរដ្ឋគាំទ្រគណបក្សប្រជាធិបតេយ្យបានលើកឡើងថា តើបណ្តារដ្ឋ ពណ៌ក្រហម មានន័យថា រដ្ឋគាំទ្រលោកត្រាំ និងដោះស្រាយជីវភាពបែបណា ប្រសិនបើមិនមានរដ្ឋខៀវ (ប្រជាធិបតេយ្យ)ជួយនោះ។
តាមរដ្ឋធម្មនុញ្ញរបស់អាមេរិក មិនបានហាមប្រាមរដ្ឋណាមួយ ផ្តាច់ខ្លួននោះឡើយរដ្ឋទំាងអស់នោះអាមេរិកមានសិទ្ធិពេញលេញក្នុងការជ្រើសរើសថា តើចង់ឯករាជ្យ ផ្តាច់ខ្លួន ឬក៏ចង់នៅជាសហរដ្ឋរបស់អាមេរិក។
ដូច្នេះពលរដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ាអាចផ្តាច់ខ្លួនឯករាជ្យបានគ្រប់ពេល ឲ្យតែមានសម្លេងគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋ។
ប៉ុន្តែ បច្ចុប្បន្នអាមេរិកមិនអាចធ្វើដូច្នេះបានឡើយ ប្រសិនបើមានការផ្តាច់ខ្លួននោះ នៅពេលបោះឆ្នោតលើកក្រោយ ពលរដ្ឋនៅក្នុងរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ ក៏ទាមទាផ្តាច់ខ្លួនផងដែរ។ ទាំងនោះនឹងធ្វើឲ្យអាមេរិក ត្រូវបែកខ្ញែកដូចសហភាពសូវៀត គឺជារឿងមិនអាចធ្វើរួចឡើយ។
មួយវិញទៀត បណ្តាអ្នកនយោបាយអាមេរិក (ហានស៊ីហានសង) ក្នុងនាំជាប្រទេសបិតាប្រជាធិបតេយ្យ គឺបានទទួលស្គាល់នៅលទ្ធផលបោះឆ្នោតទាំងនោះហើយប្រកាសគាំទ្រលោកដូណាល់ ត្រាំក្លាយជាប្រធានាធិបតីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានអំពាវនាវឲ្យពលរដ្ឋសមគ្គីគាំទ្រលោកត្រាំ ដើម្បីអាមេរិក ទាំងអស់គ្នា។
ពលរដ្ឋអាមេរិកធ្វើបាតុកម្មគ្រប់ទិសទី ដុតទង់ជាតិប្រឆាំងលោកដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី បាតុកម្មបានផ្ទុះឡើងនៅរដ្ឋជាច្រើន នៅអាមេរិកក្រោយពេលលោកដូណាល់ ត្រាំ ទទួលបានជ័យជំនះក្នុងការបោះឆ្នោត កាលពីថ្ងៃតី៨ ខែវិច្ឆិកា ។ នៅសកលវិទ្យាល័យ American University និស្សិតរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្ម ដុតទង់ជាតិ រិះគន់លោកដូណាល់ ត្រាំ។
ជាមួយគ្នានោះបាតុករជាច្រើនបានស្រែកពាក្យស្លោកប្រឆាំងដូណាល់ ត្រំា និងអំពាវនាវឲ្យមានការសមគ្គីគ្នាប្រឆាំង និងការប្រកាន់ជាតិសាសន៍ នៅពេលដែលលោកត្រាំ ក្លាយជាប្រធានាធិបតី។
ក្រៅពីក្រុមនិស្សិតធ្វើបាតុកម្មនៅមានការដង្ហែក្បួនបាតុកម្មជាច្រើនកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងជាច្រើនទៀត ដូចជា Los Angeles, Portland , New York ជាដើម។
ក្រុមអ្នកប្រឆាំងនឹងលោកដូណាល់ ត្រាំបានប្រមូលផ្តុំគ្នានៅមុខសេតវិមាននាថ្ងៃទី៩ វិច្ឆិកា (ត្រូវនឹងថ្ងៃទី១០) ដើម្បីប្រឆាំង និងលោកដូណាល់ ត្រាំ ។ ក្រុមបាតុករមួយចំនួនបានបង្ហាញពាក្យស្លោកថា «ស្វាគមន៍ចូលទៅកាន់ឋាននរក»។
ជាមួយគ្នាទីផ្សារមូលបត្រ ហិរញ្ញវត្ថពិភពលោកធ្លាក់ក្នុងសភាពចលាចល។ អង់គ្លេស និងអឺរ៉ុប កំពុងតែវាយតម្លៃពីស្ថានភាព ក្រោយពេលទីផ្សារមូលបត្រធ្លាក់ថ្លៃយ៉ាងខ្លាំងក្រោយដូណាល់ ត្រាំជាប់ឆ្នោត ។
តាមតួលេខ FTSE 100 របស់អង់គ្លេសធ្លាក់ចុះ២ភាគរយនៅពេលលោកត្រាំ ជាប់ឆ្នោតភ្លាម ប៉ុន្តែក្រោយមក ក៏បានប្រសើរឡើងវិញបន្តិចដោយធ្លាក់ចុះតែ០,៧ភាគរយប៉ុណ្ណោះ។
ទីផ្សារហិរញ្ញវត្ថុផ្សេងទៀត នៅអឺរ៉ុប ក៏ធ្លាក់ចុះផងដែរ ប្រាក់ជាច្រើនត្រូវបានប្រមូលទៅទិញភាគហ៊ុន ដែលមានសុវត្ថិភាពជាង ក្រៅពីនេះ នៅមានមាស និងប្រាក់ដទៃទៀត ដូចជាប្រាក់យ៉េនជាដើម ដោយគេគិតថា ប្រាក់ដុល្លារអាចនឹងធ្លាក់ថ្លៃក្រោយដូណាល់ ត្រាំជាប់ឆ្នោត ។ អ្នកលក់ភាគហ៊ុនពេលដំបូងសង្ឃឹមថា លោកស្រីហ៊ីលឡារីគ្លីនតុន ឈ្នះលោកត្រាំ ធ្វើឲ្យសេដ្ឋកិច្ចមិនមានការប្រែប្រួលឡើយ ។
ចំណែក តួលេខCAC របស់បារាំង និងតួលេខ Dax រស់អាល្លឺម៉ង់ ក៏បានធ្លាក់ចុះ១,៥ភាគរយផងដែរ។ ក្រៅពីនេះ រូបបិយវត្ថុប្រទេសដទៃទៀត ក៏បានឡើងថ្លៃ ដូចជា ផោនអង់គ្លេសកើនឡើង០,៦ភាគរយ។ ចំណែកប្រាក់អឺរ៉ូក៏កើនឡើង០,៦ភាគរយដូចគ្នា ៕ ម៉ែវ សាធី