ភ្នំពេញ៖ មានករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់បុរសម្នាក់កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ប្រភពរាយការណ៍ថា លោកឧត្តមសេនៅយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្សបានបាត់បង់ជីវិត ដោយសារតែបុរសឈ្មោះ សែន រដ្ឋា បាញ់ប្រហារ ដែលករណីនេះ ត្រូវគេសង្ស័យថា ផ្តើមចេញពីរឿងរ៉ាវស្នេហា ។
ករណីបាញ់ប្រហារនេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕