ករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកដល់ពេលនេះ ស្លាប់មនុស្ស៣នាក់ ក្នុងនោះ មានស្រីម្នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ក្នុងករណីនេះ ឈ្មោះ សែន រដ្ឋា អាយុ២៨ឆ្នាំ ស័ក្តិ១ អនុសេនីយ៍ត្រី។
រីនារងគ្រោះត្រូវបានស្គាល់ឈ្មោះ សេង ម៉ារីណា អាយុ៣៥ឆ្នាំ មុខងារជាជំនួយការ នៅកន្លែងកើតហេតុ ។ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ុំ សុធា អាយុ៣៧ឆ្នាំ ប្រធាននាយកដ្ឋានធនធានមនុស្ស (ផ្កាយ២) ស្នាក់នៅផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ស ដារ៉ា