ព័ត៌មានទាន់ហេតុការណ៍៖

បណ្តេញជនជាតិវៀតណាម៤នាក់ចេញពីកម្ពុជា ក្រោយអនុវត្តទោស៦ខែបញ្ចប់

ចែករំលែក៖

ភ្នំពេញ:ជនជាតិវៀតណាម៤នាក់ នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៦ខែ ។ តុលាការបានផ្តន្ទាទោសជនជាតិវៀតណាមទាំង៤នាក់នេះ ពីបទរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា និង ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។

លោក ប៊ុន ធី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ យឿង ថាន់ហាយ អាយុ៤១ឆ្នាំ ឈ្មោះ វិន យ៉ាំង នឿយ អាយុ៣៣ឆ្នាំ ឈ្មោះ ចឹង យ៉ាំងឌូ អាយុ៣១ឆ្នាំ និង ឈ្មោះ ង្វៀង យ៉ាំងមី អាយុ៣៣ឆ្នាំ ដែលត្រូវបានចោទប្រកាន់ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចសមុទ្រ ស្រុកគិរីសាគរ ខេត្តកោះកុង ។

នាពេលសវនាការ ក្រុមជនជាប់ចោទសារភាពថា ពួកគេពិតជាមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់មែន តែពុំបានធ្វើការនេសាទខុសច្បាប់នោះទេ ៕ ចេស្តា

21


ចែករំលែក៖