ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួលសង្ស័យប្រើប្រាស់គ្រឿងញៀនច្រើនហួសកំរិត

ចែករំលែក៖

ភ្នំពេញ ៖ ប្រទះឃើញបុរសជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួល សង្ស័យប្រើប្រាស់គ្រឿងញៀនច្រើនហួសកំរិត បណ្តាលអោយគាំងបេះដូងស្លាប់ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣E2 ផ្លូវលេខ២០៨ ក្រុមទី៧ ភូមិ១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា សពខាងលើកមានឈ្មោះ THOMAS JASON BARRY អាយុ៤៦ឆ្នាំ ជនជាតិអង់គ្លេស ជាអ្នកទេសចរណ៍ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះជួលកើតហេតុខាងលើ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញបារី កាហ្វេ និងស្រាបៀរមួយចំនួនយកមកអង្គុយផឹកស៊ីជាមួយ និងបុរសជាមិត្តភក្តិម្នាក់ឈ្មោះ DURKIN KENNETH WILLIAM ។ ក្រោយពីផឹកស្រាបៀរអស់មួយកំប៉ុងម្នាក់រួចហើយ ដោយមានអាការៈឈឺក្បាលនោះ បុរសជាមិត្តភក្តិក៏បានចូលទៅដេកមុន ហើយជនរងគ្រោះនៅអង្គុយផឹកបន្តទៅទៀតតែម្នាក់ឯង រហូតមកដល់ម៉ោងប្រហែល១១យប់ថ្ងៃកើតហេតុ បុរសជាមិត្តភក្តិក៏បានភ្ញាក់ហើយដើរចូលទៅក្នុងបន្ទប់របស់បុរសរងគ្រោះ ក៏ឃើញគាត់ដេកផ្កាប់មុខ ក៏ចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោគ្រោះទើបតែចូលមកកាន់ប្រទេសកម្ពុជាយើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លុះយប់ថ្ងៃដដែល ក៏ត្រូវបានស្លាប់បាត់បង់ជីវិតតែម្តង ។

ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព បានឃើញថា សពពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូង ព្រោះតែរូបគេបានប្រើប្រាស់ថ្នាំញៀន ប្រភេទម៉ក់ហ្វីនច្រើនហួសកំរិត។

ក្រោយពេលធ្វើកោសល្យវិច័្ចយរួចសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រង់ចាំក្រុមគ្រួសារមកទទួល៕ ជ្រោយពេជ្រ

image1 image2


ចែករំលែក៖