ព័ត៌មានទាន់ហេតុការណ៍៖

ទាហានស័ក្តិ៥ បាញ់សម្លាប់ផ្កាយ២និងគូស្នេហ៍ស្លាប់មុន ទើបបាញ់សម្លាប់ខ្លួនឯងជាក្រោយក្នុងរឿងស្នេហាត្រីកោណ

ចែករំលែក៖

ភ្នំពេញ ៖ ជារឿងមួយគួរឲ្យរន្ធត់បំផុត ដែលមនុស្ស៣នាក់សាងស្នេហាត្រីកោណ ដោយលួចលាក់ហើយឈានដល់ផ្លូវបំបែក ធ្វើឲ្យមនុស្សទាំង៣នាក់នេះស្លាប់ជាបន្ត បន្ទាប់ដោយគ្រាប់កាំភ្លើង។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណអគារ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាមដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បន្ទាប់ពីគេបានឮស្នូរ សំឡេងកាំភ្លើងខ្លីជាច្រើនគ្រាប់ផ្ទុះចេញពីក្នុងបន្ទប់អង្គភាពមួយនេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលមានឮសំឡេងផ្ទុះ អាវុធជាច្រើនគ្រាប់នៅក្នុងអង្គភាពមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម(NPMEC)បានធ្វើឲ្យអ្នកកំពុងធ្វើ ការនៅទីនេះរត់ជាន់ជើងគ្នាហើយមួយ សន្ទុះក្រោយមកទើបគេឃើញមានមនុស្សប្រុស២នាក់ដេកដួលក្នុងថ្លុកឈាមដោយស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកក៏មានស្រីម្នាក់ទៀតដែរបាន រងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈតែដោយសារ របួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយក៏បានបាត់បង់ជីវិត ទៅ។ ជាមួយគ្នានេះដែរគេបានឃើញកម្លាំង សមត្ថកិច្ចមូលដ្ឋាន និងកម្លំាងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅដល់ជួយធ្វើអន្តរាគមន៍ភ្លាមៗទើបដឹងថា ករណីនេះ កើតឡើងដោយសាររឿងស្នេហាត្រីកោណរវាងលោកឧត្តមសេនីយ៍ទោនឹងលោកវរសេនីយ៍ឯកដែលស្រឡាញ់ជំនួយការស្រីម្នាក់ធ្វើការជាមួយគ្នានៅក្នុងអង្គភាពនេះ។

បើតាមបុគ្គលិកធ្វើការនៅអង្គភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានលួចបង្ហើបប្រាប់សមត្ថកិច្ចថា អ្នកដែលស្លាប់ក្នុងរឿងស្នេហាត្រីកោណនេះមាន ទី១-ឈ្មោះ អ៊ុំ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ ទោ(ផ្កាយ២) ជាប្រធាននាយកដ្ឋានធន ធានមនុស្ស (មានប្រពន្ធកូនរួចហើយ ) ទី២-ឈ្មោះ សេង ម៉ារីណា ភេទស្រី អាយុ ៣៥ឆ្នាំ ជាជំនួយការ និងទី៣-ឈ្មោះ សែន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មានឋានន្តរ ស័ក្តិវរសេនីយ៍ឯក(នៅលីវ)។ អ្នកទាំង៣ ធ្វើការនៅអង្គភាពខាងលើជាមួយគ្នា។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា កន្លងមកឈ្មោះសែន រដ្ឋា (ជនដៃដល់) បានលួចស្រឡាញ់នាង សេង ម៉ារីណា ហើយមានបំណងយកនាងធ្វើជាគូអនា គតដោយស្ទើររៀងរាល់ថ្ងៃតែងបានទៅ អង្គុយនិយាយគ្នាលេងនៅជាន់ទី៥ជាកន្លែង ធ្វើការរបស់នាង សេង ម៉ារីណា រហូតធ្វើឲ្យ បុរសនោះលួចប្រតិព័ទ្ធស្នេហាដោយមិន ឲ្យនាងដឹងខ្លួនឡើយ។ លុះនៅព្រឹកថ្ងៃ កើតហេតុឈ្មោះ សែន រដ្ឋា បានសម្រេច ចិត្តសួរនាង សេង ម៉ារីណា ជាចុងក្រោយ ថា ខ្លួនគាត់នឹងចូលស្តីដណ្តឹងនាងរៀបការ ពេញច្បាប់ តើនាងយល់ព្រមឬទេ? សំណួរ នេះបានធ្វើឲ្យនាង សេង ម៉ារីណា ឆ្លើយ បដិសេធថា ខ្ញុំមិនស្រឡាញ់លោកទេព្រោះ ខ្ញុំមានគេស្រឡាញ់រួចហើយ។ ចម្លើយ នេះធ្វើឲ្យឈ្មោះ សែន រដ្ឋា សួរទៅវិញថា អ្នកដែលស្រឡាញ់នាងនោះជាអ្នកណា?

នៅពេលនោះទំនងជានាង សេង ម៉ារី ណា ទម្លាយអាថ៌កំបាំងស្នេហារបស់នាង ជាមួយនឹងលោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ទើបធ្វើឲ្យ សែន រដ្ឋា មានកំហឹងយ៉ាងខ្លាំង ក៏ដើរចេញពីបន្ទប់នាង សេង ម៉ារីណា ធ្វើ ការនៅជាន់ទី៥ចុះទៅជាន់ទី៣ ចូលទៅកាន់ ការិយាល័យធ្វើការរបស់លោក អ៊ុំ សុធា ដោយមិនស្តីមួយម៉ាត់ រួចបានដកកាំភ្លើងខ្លី ម៉ាកឡុកបាញ់សំដៅលោក អ៊ុំ សុធា ចំនួន ៦គ្រាប់ដោយមួយគ្រាប់ត្រូវចំក មួយគ្រាប់ ទៀតត្រូវចំដើមទ្រូងនិងខ្លួនប្រាណចំនួន៤គ្រាប់បណ្តាលឲ្យធ្លាក់ពីលើកៅអី ហើយ ភ្លាមនោះលោក អ៊ុំ សុធា បានស្រវេស្រវា ដកកាំភ្លើងខ្លីពីចង្កេះបម្រុងបាញ់តបវិញ ដែរតែបាញ់មិនទាន់ក៏បាត់បង់ជីវិតទៅ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់សម្លាប់លោក អ៊ុំ សុធា រួច ហើយជនដៃដល់បានរត់ឡើងទៅជាន់ទី៥ សំដៅទៅការិយាល័យធ្វើការរបស់នាង សេង ម៉ារីណា រួចបាញ់នាងចំនួន១គ្រាប់ ទៀតចំទ្រូងបណ្តាលឲ្យរងរបួសធ្ងន់ទើប បន្ទាប់មក សែន រដ្ឋា បានបាញ់ក្បាល សម្លាប់ខ្លួនឯងជាក្រោយ ។

ក្នុងករណីនេះបានធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នករួមការងារ ហើយបាននាំគ្នាទូរស័ព្ទ ហៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថរាជធានីចុះទៅជួយអន្តរាគមន៍ ដោយពេលទៅដល់ភ្លាមគេឃើញ លោក អ៊ុំ សុធា បានស្លាប់ក្នុងថ្លុកឈាមបាត់ទៅ ហើយ ។ ចំណែកនាង សេង ម៉ារីណា ដែល រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈតែដោយសាររបួស ធ្ងន់ធ្ងរពេកក៏បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតហើយនៅពេលដឹកដល់ពាក់កណ្តាលផ្លូវក៏បាត់បង់ជីវិតទៅ ទើបក្រុមសង្គ្រោះដឹក សពមកតម្កល់នៅមន្ទីរពេទ្យព្រះកុសុមៈ វិញ។ ដោយឡែកជនបង្កសមត្ថកិច្ចបម្រុងដឹកយកទៅមន្ទីរពេទ្យដែរតែដោយរបួស ធ្ងន់ពេកក៏ស្លាប់នៅក្នុងបន្ទប់ជំនួយការស្រីនោះដែរទៅ ។

សពលោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក និង សពនារីរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋានរបស់នាងឯខណ្ឌដង្កោផងដែរ ខណៈដែលសពជនដៃដល់ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យយ៉ាង ដិតដល់ ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ក្នុង ហេតុការណ៍នេះសមត្ថកិច្ចជំនាញរកឃើញ កាំភ្លើងម៉ាកឡុករបស់ជនសង្ស័យ១ដើម និងរបស់ជនរងគ្រោះ១ដើមព្រមទាំងសំបកកាទូសជាច្រើនគ្រាប់នៅកន្លែងកើតហេតុ ផងដែរ ៕ ស ដារ៉ា

untitled-1


ចែករំលែក៖