ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធច្រៀងឆ្លើយឆ្លងជាមួយភ្ញៀវប្ដី ស្ទុះទៅវាយបោចសក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចផ្ទះជ្រកក្រោមអាជីវ កម្មខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិចំការ ចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍ សាត់ ខេត្តពោធិ៍សាត់ មានអំពើហិង្សាមួយកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែលោកប្ដីផឹកស្រាស្រវឹងជោកជាំហើយប្រច័ណ្ឌប្រពន្ធច្រៀងខារ៉ាអូខេជាមួយភ្ញៀវក៏បានវាយធ្វើបាបប្រពន្ធ តែត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាតទៅទៀតនៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ។

លោក ឈន រិទ្ធ អធិការនគរបាលក្រុង ពោធិ៍សាត់បានឲ្យដឹងថា ករណីអំពើហិង្សា ក្នុងគ្រួសារខាងលើនេះបណ្តាលមកពីបុរស ជាប្តីឈ្មោះ គង់ សុផល អាយុ៣៣ឆ្នាំ មុខ របរកម្មករសំណង់បានផឹកស្រាស្រវឹងជោក ជាំ ហើយប្រច័ណ្ធប្រពន្ធឈ្មោះ ប៉ុល សំអុន ដែលបានច្រៀងខារ៉ាអូខេលេងជាមួយ ភ្ញៀវនៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើក៏វាយធ្វើបាបប្រពន្ធ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់កាលពី វេលាម៉ោង៨និង១៥នាទីយប់ដើម្បីអប់រំរួចហើយ ។

ក្រោយពេលឃាត់ខ្លួនជនដៃដល់ជាប្តី បានឆ្លើយថា ខ្លួនពិតជាបានវាយប្រពន្ធ ប្រាកដមែន ព្រោះតែប្រច័ណ្ឌប្រពន្ធច្រៀងជាមួយភ្ញៀវ ។

សូមបញ្ជាក់ថា ករណីអំពើហិង្សានៅ ក្នុងគ្រួសារមួយនេះមិនមែនកើតឡើងជាលើកទី១ ឬក៏លើកទី២នោះទេ គឺកើតមានជាច្រើនលើកមកហើយដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងហើយស្ត្រីដែលជាជនរងគ្រោះតែងតែសុំអន្តរាគមន៍ភ្លាមៗពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្ត ពោធិ៍សាត់ទៀតផង និងបាននាំខ្លួនជនដៃដល់ជាប្តីមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ភាពហិង្សានេះឡើងខ្ជិលទៅហើយ ៕ ប៉ឹម ពិន

2


ចែករំលែក៖