ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់បាន ព្យាយាមផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតបង្ក ឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំ-ស្រុកភ្នំព្រឹក ព្រោះតែខឹងឪពុកម្តាយស្តី បន្ទោសហាមមិនឲ្យនាងមានសង្សារដើរ លេងច្រើន និងឲ្យចេះជួយធ្វើការងារផ្ទះ ។
អ្នកសិ្នទ្ធគ្រួសារនារីរងគ្រោះបានឲ្យដឹង ថា នារីរងគ្រោះដែលព្យាយាមសម្លាប់ខ្លួន ឈ្មោះជាល ណាក់ ហៅច្រែង អាយុ១៨ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។
ប្រភពដដែលបានបន្តថា នារីរងគ្រោះ បានផឹកថ្នាំបាញ់ស្មៅប៉ងសម្លាប់ខ្លួនបន្ទាប់ ពីឪពុកម្តាយរារាំងមិនឲ្យនាងមានសង្សារ និងឈប់ឲ្យដើរលេង េហីយត្រូវជួយធ្វើការ ងារក្នុងផ្ទះ ។
បើតាមប្រភពព័ត៌មានពីសាច់ញាតិនារី រងគ្រោះបង្ហើបឲ្យដឹងថា ប្រការដែលឪពុក ម្តាយរបស់នាងស្តីប្រដៅឲ្យដូច្នេះព្រោះ មួយរយៈពេលចុងក្រោយនេះក្រុមគ្រួសារ បានឃើញនាងដើរលេងជាមួយមិត្តភក្តិ ច្រើនភ្លេចអស់ការងារនៅក្នុងផ្ទះ។ ជួនពេល ខ្លះនាងដើរដល់យប់ជ្រៅធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារបារម្ភពីសុវត្ថិភាព និង សង្ស័យនាងមានសង្សារដែលអាចចាញ់បោកគេផងនោះទើបឪពុកម្តាយនាងហាម ប្រាមមិនឲ្យសេពគប់និងដើរលេងបន្តទៀត ។
ករណីនេះក្រុមគ្រួសារសង្ស័យថា នាងព្យាយាមផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាត បែបនេះព្រោះតែខឹងឪពុកម្តាយហាមមិនឲ្យ ដើរលេង និងមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសឈ្មោល។
មេប៉ុស្តិ៍រដ្ឋបាលភ្នំព្រឹកបានប្រាប់ឲ្យដឹង កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា នារីរងគ្រោះមិនមានសង្ឃឹមរស់នោះ ទេ បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះ អស់ពីសមត្ថភាព ហើយរង់ចាំដឹកត្រឡប់ មកលំនៅឋានវិញប៉ុណ្ណោះ ។
អ្នកភូមិបាននិយាយថា នារីរងគ្រោះមិន គួរគិតខ្លីធ្វើអត្តឃាតព្រោះតែឪពុកម្តាយស្តី បន្ទោសក្នុងន័យអប់រំកូនឲ្យដើរផ្លូវល្អ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះអ្នករស់នៅជិត ខាងក៏មានការសោកស្តាយចំពោះទង្វើ របស់នារីរងគ្រោះដោយមិនគួរនាងគិតខ្លី បែបនេះដែរ ៕ សំ វិច្ឆិកា