ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីរថយន្តមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹង ហើយរថយន្តបង្កគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ជិះមួយគ្រឿងឌុបគ្នា ត្រូវរថយន្ដមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្កក្រោយពីបង្កហេតុរួចបានបន្ថែមល្បឿងគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រ PrinTing Jeil ( Cambodia ) CO. LTD តាមបណ្ដោយផ្លូវ៣០ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆន វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តសៀមរាប និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាក ស៊ុយស៊ូគីនិច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ សៀមរាប ១S-៨៩៣៣ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដមួយគ្រឿងមិនចាំម៉ាកបុកពីក្រោយ និងកិនជនរងគ្រោះបណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្ដបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ក្រោយពីកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ទៀត សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅវិញផងដែរ ៕ ជីម ភារ៉ា ដង្កោ

img_6154 img_6140 img_6151 img_6152 img_6153


ចែករំលែក៖