លោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ឆ្នោតដោយសារពលរដ្ឋអាមេរិក១១០លាននាក់មិនទៅបោះឆ្នោត
តួលេខពីការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញថា មានពលរដ្ឋរហូតដល់ទៅ១១០លាននាក់ មិនទៅបោះឆ្នោត ជ្រើសរើសប្រធានាធបិតី ទាំងនោះហើយ ដែលធ្វើឲ្យើលោកស្រី ហ៊ីលឡារី បរាជ័យនៅក្នុងរដ្ឋសំខាន់ៗរបស់ខ្លួន ។
បណ្តាញព័ត៌មានជុំវិញពិភពលោកបានទទួលស្គាល់ នៅជ័យជំនះរបស់លោកត្រាំ គឺជាជ័យជំនះចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ដោយសារតែពលរដ្ឋអាមេរិកទៅបោះឆ្នោតមានចំនួនតិចបំផុត ពិសេសនៅតំបន់ដែលជាទឹកដីរបស់គណបក្សប្រជាធិបតេយ្យ ។
តាមតួលេខរបស់ US Election Project បានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកប្រមាណ១២០លាននាក់ទៅបោះឆ្នោតនៅក្នុងឆ្នាំនេះ ក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោត ២៣១លាននាក់។ តួលេខនោះ ទាបជាងការបោះឆ្នោត កាលពីឆ្នាំ២០១២ និង២០០៨ ទៅទៀត បើទោះបីចំនួនពលរដ្ឋអាមេរិកកើនឡើង ។ ចំនួនពលរដ្ឋទៅបោះឆ្នោតឆ្នាំនេះ មានតែ៥៦ភាគរយ ចំណែកកាលពីឆ្នាំ២០១២ មាន៥៨ភាគរយ និងឆ្នាំ២០០៨មាន៦៣ភាគរយ ។ ការដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតធ្លាក់ចុះដោយសារតែ ពួកគត់គិតថា សន្លឹកឈ្នោតរបស់ខ្លួនមិនមានអត្ថិពលគ្រប់គ្រាន់។
ក្រៅពីនេះ ការចុះឈ្មោះទៅបោះឆ្នោតនៅតំបន់មួយចំនួនជួបផលលំបាក ពិសេសនៅតាមតំបន់ជនជាតិភាគតិច ហើយត្រូវរងចាំរាប់ម៉ោង នៅតំបន់ជាច្រើនទើបធ្វើឲ្យពលរដ្ឋធុនទ្រាន់ ក្នុងការទៅបោះឆ្នោត។
លោកដូណាលត្រាំទទួលបានជ័យជំនះក៏ដោយតែ សន្លឹកឆ្នោតដែលលោកទទួលបានគឺតិចជាង ទាំងបេក្ខភាព Mitt Romney ទៅទៀតកាលពីបោះឆ្នោតឆ្នាំ២០១២ ដោយពេលលនោះ ចាញលោកអូបាម៉ា។
តាមសារព័ត៌មាន Washington Post បានផ្សាយថា មានពលរដ្ឋអាមេរិកតែ ២៦ភាគរយប៉ុណ្ណោះទៅបោះឆ្នោត ឲ្យលោកដូណាលត្រាំ ។ បើទោះទទួលជ័យជំនះ ពីចំនួនអាសនៈ ប៉ុន្តែសន្លឹកឆ្នោតរួមគឺចាញ់លោកស្រីហ៊ីលឡារីគ្លីនតុន ជាច្រើន ដោយលោកត្រាំទទួលបានតែ ៥៩,៨ភាគរយប៉ុណ្ណោះ ចំណែកលោកស្រី គ្លីនតុន ទទួលបាន៦០,១ភាគរយ។
តាមសារព័ត៌មានខាងលើ លោកស្រីហ៊ីលឡារីគ្លីនតុន មានសម្លេងគាំទ្រតិចជាងលោកអូបាម៉ារហូតដល់៦លានសន្លឹក បើប្រៀបធៀបនិងឆ្នាំ២០១២ និង១០លានសន្លឹកនៅក្នុងឆ្នាំ២០០៨ ។ ប្រសិនបើអ្នកទៅបោះឆ្នោតស្មើលោកអូបាម៉ាកាលពីឆ្នាំ២០១២នោះ លោកស្រីប្រាកដិជាទទួលបានជ័យជំនះជាមិនខាន។
មួយវិញទៀតការដែល FBI បានប្រកាសស្រាវជ្រាវពីរឿងអាស្រូវអីម៉ែលរបស់លោកស្រីគ្លីនតុន នៅមុនការបោះឆ្នោតតែ១១ថ្ងៃប៉ុណ្ណោះ ទាំងនោះហើយដែលធ្វើឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមិនទៅបោះឆ្នោត រាប់សិបលាននាក់ ទើបឈានដល់ការបរាជ័យ។
ប្រសិនបើពលរដ្ឋនៅក្នុងរដ្ឋសំខាន់ៗធ្លាប់តែគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលមានកៅអីច្រើន ទៅបោះឆ្នោតបានច្រើននោះ លោកស្រីគ្លីនតុន ប្រាកដជាមិនចាញ់ឡើយ ។ ដូចជារដ្ឋFlorida ដែលមាន២៩ អាសនៈ ក្នុងនោះ លោកត្រាំ ទទួលបានសម្លេងគាំទ្រ៤.៦០៥.៥១៥លានសន្លឹក ចំណែកលោកស្រីគ្លីនតុន វិញទទួលបាន ៤.៤៨៥.៧៤៥ ។ រដ្ឋ Minnesota មាន១០អាសនៈ លោកត្រំា ទទួលបាន១.៦៦.៦៧៦ ចំណែកលោកស្រីគ្លីនតុនទទួលបាន ១.៣២២.៨៩១សម្លេង។
ប៉ន្តែ ច្បាប់បោះឆ្នោតនៅអាមេរិកមិនបែងចេកអាសនៈ តាមសន្លឹកឆ្នោតគាំទ្រក្នុងរដ្ឋនិមួយៗនោះឡើយ បេក្ខភាពរូបណាឆ្នេះតែ មួយសម្លេងក៏អាសនៈទាំងអស់ក្នុងរដ្ឋនោះបានទៅលើអ្នកឈ្នះដែរ ចំណែកសម្លេងគាំទ្ររាប់លានសន្លឹក របស់បេក្ខភាពចាញឆ្នោតចាត់ទុកជាអសាបង់ ៕ ម៉ែវ សាធី